ត្រឹមពេលយប់នេះ ក្រសួងសុខាភិបាល បានរកឃើញ អ្នកឆ្លងជំងឺCovid-19 ៥នាក់ទៀតហើយ

//s5.kh1.co/af/af46329a30ec71f310c98840e71c6b69096134d8.jpg
សង្គម

 ២៥-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ  ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺCOVID-19 ចំនួន៥ករណីបន្ថែមទៀត ដែល២ករណី ជាអ្នកទេសចរជនជាតិបារាំង និង៣ករណីថ្មី ជាជនជាតិខ្មែរ ដែលពេលនេះ មានអ្នកឆ្លងសរុបឡើងទៅដល់៩៦នាក់ ខណៈអ្នកជាសះស្បើយ បាន៤នាក់ហើយ បើគិតត្រឹមវេលាយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក៥ករណីថ្មីនេះ  គឺចំនួន២នាក់ ជាជនជាតិបារាំង ដែលមានបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅខេត្តព្រះសីហនុ។ ចំណែក៣នាក់ ជាជនជាតិខ្មែរ ដែលមានបុរសអាយុ២៧ឆ្នាំ នៅរាជធានីភ្នំពេញ បុរសអាយុ៥៩ឆ្នាំ នៅខេត្តកណ្តាល និងបុរសអាយុ៣៧ឆ្នាំ នៅខេត្តសៀមរាប។

សូមអានការប្រកាសលម្អិតរបស់ក្រសួង សុខាភិបាល ដែលបង្ហោះមុននេះ៖

សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល
សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល
សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល
សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T