Mourinho ត្រូវចំណាយយ៉ាងហោច៥០លាន បើចង់នាំយកកីឡាករកំពុងឡើងកូដម្នាក់នេះចេញពីទឹកដីអាល្លឺម៉ង់

//s5.kh1.co/a7/a7fcf967a628cb1c23fbbcd98192d215e7800a11.jpg
កីទ្បា

 ២៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Mourinho ត្រូវចំណាយយ៉ាងហោច៥០លាន ប្រសិនបើចង់ខ្សែបម្រើ Marcel Sabitzer

អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspurs ត្រូវចំណាយប្រាក់៥០លានអឺរ៉ូ (ឬប្រមាណ ៥៣លានដុល្លារ) ប្រសិនបើពួកគេចង់បានខ្សែបម្រើឆ្នើមរបស់ក្រុម RB Leipzig កីឡាករ Marcel Sabitzer

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sabitzer ជាគោលដៅកំពូលមួយរូបរបស់លោក Jose Mourinho ដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ចង់បានរូបគេ ក្នុងគម្រោងរុះរើពង្រឹងក្រុមនៅរដូវក្ដៅខាងមុខ។

   កីឡាករ Marcel Sabitzer
   កីឡាករ Marcel Sabitzer

យ៉ាងណាមិញ ពេលវេលានៃការបើកទីផ្សារដោះដូរកីឡាករ នៅមិនទា​ន់ច្បាស់ការនៅឡើយទេ ដោយសារការប្រកួតកីឡាបាល់ទាត់ក្នុងប្រទេសអង់គ្លេសបច្ចុប្បន្នកំពុងត្រូវបានព្យួរដោយសារការរាតត្បាតនៃជំងឺ Covid-19។

កំឡុងពេលសម្រាកការប្រកួតក្នុងលីគ លោក Mourinho បានគិតគូពីការរៀបចំក្រុមរបស់លោក ហើយបើយោងតាមរបាយការណ៍អ្នកចាត់ការទូទៅក្រុម Spurs រូបនេះ ចង់ចាប់ផ្ដើមពង្រឹងពីតំបន់បម្រើមុន។

យោងតាមការចុះផ្សាយរបស់កាសែត Bild ជម្រើសជាតិអូទ្រីសកីឡាករ Sabitzer បានបង្ហាញទម្រង់លេងទាក់ចិត្តលោក Mourinho។ លើសពីនេះ ប្រភពដដែលបានបន្ថែមទៀតថាក្លិប Leipzig ចង់បានតម្លៃខ្លួនយ៉ាងហោច៥០លានអឺរ៉ូ សម្រាប់ការផ្ទេរខ្សែបម្រើវ័យ២៦ឆ្នាំ។

កីឡាករ Marcel Sabitzer
កីឡាករ Marcel Sabitzer

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ ម្ចាស់អាវលេខ៧ Sabitzer រកបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង ក្នុងចំណោមការបង្ហាញខ្លួន២៥ប្រកួតក្នុងក្របខណ្ឌ Bundesliga។ ចំណែកឯក្នុងក្របខណ្ឌ Champions League គេស៊ុតបាន៤គ្រាប់ឲ្យ Leipzig ពីការបង្ហាញខ្លួនចំនួន៧ប្រកួត៕

ប្រភពDailystar

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T