ចង់ឲ្យស្បែកមានសុខភាពល្អ កុំភ្លេចញ៉ាំទឹកតាមចំនួន​កំណត់នេះ!

//s5.kh1.co/97/979cbbb8caf375ad8ccffff8fd38e452d4d6a8db.jpg
នារី

 ២៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្នា​យើង​ច្បាស់ជាបាន​ដឹង​ហើយថា​ទឹក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ របត់​ឈាម​រត់ ការ​ស្រូប​នូវ​សារធាតុ​ចិញ្ចឹម និង​ការ​បញ្ចេញ​ជាតិ​ពុល។

គ្នា​យើង​ច្បាស់ជាបាន​ដឹង​ហើយថា​ទឹក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ របត់​ឈាម​រត់ ការ​ស្រូប​នូវ​សារធាតុ​ចិញ្ចឹម និង​ការ​បញ្ចេញ​ជាតិ​ពុល។ ក្រៅពីនេះការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​ជួយ​រក្សា​មុខ​ងារ​ក្នុង​រាង​កាយ​ឲ្យ​បាន​ល្អ។ ចុះអាច​មាន​ផល​ល្អ​សម្រាប់​សុខ​ភាព​ស្បែក​ដែរ​ឬ​ទេ? បើ​មែន​ តើ​មាន​អ្វី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផលប៉ះពាល់អវិជ្ជមានលើស្បែកពេលខ្វះជាតិទឹក

ស្បែក​របស់​យើង​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​នៃ​រាង​កាយ​ដែល​កើតចេញ​ពី​កោសិកា។ កោសិកា​​ស្បែក​​ដូច​​ជា​កោសិកា​​ដទៃ​ទៀត​ដែរ​ដែល​​ផ្សំ​​ពីសារធាតុ​ទឹក។ គ្រប់​សរីរាង្គ​ទាំង​អស់​ត្រូវ​ការ​ទឹក​សម្រាប់​ដំណើរ​ការ​បាន​ល្អ។ នៅ​ពេល​ដែល​រាង​កាយ​យើង​ស្រូប​យក​ទឹក​មិន​បាន​គ្រប់​គ្រាន់ នោះ​ឈាម​របស់យើង​នឹង​ទាញ​ទឹក​ចេញ​ពី​កោសិកា​ស្បែក ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ស្បែក​​ប្រែ​ទៅ​ជា​ស្ងួត តឹង និង​ជ្រួញ​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក។ ស្បែក​ស្ងួត​គឺ​គ្មាន​ភាព​បត់​បែន និង​យឺត ហើយ​ស្នាម​ជ្រួញ​ក៏​បាន​កកើត​ឡើង។

ប្រសិន​បើ​រាង​កាយ​យើង​ខ្សោះ​ជាតិ​ទឹក​រយៈពេល​យូរ នោះ​ស្បែក​យើងនឹង​វិវត្ត​កាន់​តែ​ចាស់​ជាង​វ័យ។ នៅ​ពេល​ដែល​យើង​ផឹក​ទឹក​ចូល​ក្នុង​ខ្លួន ទឹក​នឹង​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត​មុន​ពេល​ទៅ​ដល់​ស្បែក​។ ដូច្នេះ​យើងគួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ស្បែក​អ្នក​អាច​រក្សា​ទុក​សារធាតុ​ទឹក​បាន​ខ្លះ។ នៅ​ពេល​ដែល​ស្បែកយើងមាន​ជាតិ​ទឹក នោះ​ស្បែក​នឹង​មាន​ភាព​ប្រសើរ​ឡើង និង​ជៀស​ផុត​ពី​ភាព​ជ្រីវ​ជ្រួញ​បាន។

២- ការថែទាំស្បែកផ្សេងទៀត

ក្រៅពីញ៉ាំទឹក​ យើងអាចលាប​ជាតិ​សំណើម​លើស្បែក​រយៈពេល ២ នាទី​បន្ទាប់​ពី​បាន​ត្រាំ​ទឹក ឬ​ងូត​ទឹករួច។ ការ​ធ្វើបែបនេះគឺ​ចាំបាច់​ណាស់​ព្រោះ​បន្ទាប់​ពី​អ្នក​ត្រាំ ឬ​ងូត​ទឹក​រួចស្បែក​របស់យើងនឹង​មាន​ការ​ស្រូប​យក​​ផលិតផល​ថែរក្សា​ស្បែក​បាន​ល្អ។ជ្រើស​រើស​ផលិត​ផល​ដែល​មាន​អាស៊ីត hyaluronic acid មុន​ពេលយើងលាប​ជាតិ​សំណើម។ ផលិត​ផល​នេះ​រួម​មាន​ជែល Skinceuticals Hydrating B5។

៣- ចំណុះទឹកត្រូវញ៉ាំ

ជាទូទៅតាម​ការ​ណែនាំ​យើងត្រូវផឹក​ទឹក​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​កែវ​នីមួយ​ៗ​ត្រូវ​មាន​ចំណុះ​ប្រហែល ២៤០ មីល្លិលីត្រ។ ការ​ផឹក​ត្រូវ​គ្រប់​គ្រាន់​អាច​ជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ក៏​ដូច​ជា​ពី​ស្បែក​របស់​យើងផង​ដែរ។ វិធី​មួយ​ដើម្បី​ដឹង​ថា​យើងបាន​ផឹក​ទឹក​គ្រប់​គ្រាន់​នេះ​គឺ​មើល​ទៅ​លើ​ពណ៌​ទឹក​នោម​របស់​យើង។ ទឹក​នោម​មាន​ពណ៌​លឿង​ស្លេក​បង្ហាញ​ថា​យើង​មាន​សុខ​ភាព​ល្អ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ ប្រសិន​បើ​ទឹក​នោមយើង​មាន​ពណ៌​លឿង នោះ​យើង​ចាំបាច់​ត្រូវ​ផឹក​ទឹក​បន្ថែម​ទៀត។ ប្រសិន​បើ​ទឹក​នោម​យើង​មាន​ពណ៌​​ស មាន​ន័យ​ថា​យើង​បាន​ផឹក​ទឹក​ច្រើន​ពេក ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​ក្រលៀន​ធ្វើ​ការ​ហួស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T