គ្រោះរញ្ជួយដីដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ១៤០ ឆ្នាំ បានវាយប្រហារដ្ឋធានី នៃប្រទេសក្រូអាត

//s5.kh1.co/d1/d1283837223508ca56d291a436accbf89b0363cf.jpg
សង្គម

 ២៣-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំ បានវាយប្រហាររដ្ឋធានីនៃប្រទេសក្រូអាត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយបង្កការខូចខាត និងភាពភ័យស្លាន់ស្លោរដល់ប្រជាជន

ក្រូអាត៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំ បានវាយប្រហាររដ្ឋធានីនៃប្រទេសក្រូអាត កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបង្កឲ្យក្មេងប្រុសជំទង់ម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ១៦នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត

គ្រោះរញ្ជួយដីនេះ មានកម្លាំង ៥.៣ រ៉ិចទ័រដែលជាកម្រិតធ្ងន់បំផុតក្នុងរដ្ឋធានីនៃប្រទេសក្រូអាត ដែលកើតឡើងនៅវេលាម៉ោង និង ០០ នាទី (ម៉ោងនៅក្រូអាត) បានធ្វើឲ្យអគារតូចធំជាច្រើនត្រូវប្រះស្រាំ និងរថយន្ដរងការខូចខាតដោយសារបំណែកបាក់បែកធ្លាក់សង្កត់ ហើយនៅតាមផ្លូវនៃទីប្រជុំជននាៗ ក៏ពោរពេញទៅដោយកម្ទេចកម្ទីនៃបំណែកអគារផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រីឯប្រជាជនក្នុងតំបន់នោះ មានការភិតភ័យជាខ្លាំង និងបានជម្លៀសខ្លួននៅពេលគ្រោះមហន្ដរាយចាប់ផ្ដើម។ ហើយទន្ទឹមគ្នានេះ អាជ្ញាធរបានប្រាប់ឲ្យពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះ ត្រូវរក្សាចម្ងាយ និងចៀសវាងការប្រមូលផ្ដុំ ព្រោះប្រទេសក្រូអាតកំពុងប្រឈមមុខនឹងវិបត្ដិធ្ងន់ធ្ងរចំនួនពីរ គឺគ្រោះរញ្ជួយដី និងរោគរាលដាលថ្មី Covid-19

ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត

លោកអភិបាលក្រុង Milan Bandic បាននិយាយដែរថា៖

ប្រជាជនគួរតែវិលត្រលប់ទៅផ្ទះវិញ ព្រោះចំនួន ៨០% នៃប្រជាជនក្នុងរដ្ឋធានី Zagreb រស់នៅក្នុងលំនៅឋានដែលមានរចនាសម្ព័ន្ធបេតុងរឹងមាំ។

  លោកអភិបាលក្រុង Milan Bandic 

គួរបញ្ជាក់ផងដែរថា គ្រោះមហន្ដរាយមួយនេះ កើតស្របពេលប្រជាជនមួយចំនួនបានធ្វើដំណើរទៅកាន់កន្លែងលំហែកាយនៅឆ្នេរសមុទ្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅថ្ងៃដដែលនោះ ប៉ូលិសបានបិទចំណតផ្លូវហាយវ៉េ និងបង្កើតចំណុចត្រួតពិនិត្យសម្រាប់ការពារប្រជាជនមិនឲ្យចូលក្នុងតំបន់ឆ្នេរ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលនៃមេរោគ ខណៈប្រទេសក្រូអាតបច្ចុប្បន្នមានអ្នកឆ្លងជាង ២០០ នាក់៕

ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ទិដ្ឋភាពនៃគ្រោះរញ្ជួយដី នៅក្រូអាត
ប្រជាជនក្រូអាត ចាកចេញពីផ្ទះខណៈគ្រោះរញ្ជួយដីកើតឡើង
ប្រជាជនក្រូអាត ចាកចេញពីផ្ទះខណៈគ្រោះរញ្ជួយដីកើតឡើង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T