ដំណឹងក្ដុកក្ដួល! អតីតប្រធានក្លិប Real Madrid បាត់បង់ជីវិត ដោយសារជំងឺ Covid-19

//s5.kh1.co/cb/cbad7e7db4bd3c91d59c8745f939ee3d8a97fcd8.jpg
កីទ្បា

 ២៣-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz ទទួលមរណភាពដោយសារជំងឺ Covid-19 ក្នុងវ័យ ៧៦ឆ្នាំ

អេស្ប៉ាញ៖ អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz បានទទួលមរណភាពកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Covid-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Lorenzo Sanz 
លោក Lorenzo Sanz 

Sanz អាយុ៧៦ឆ្នាំ កាន់តំណែងជាប្រធានក្លិប Real Madrid នៅចន្លោះឆ្នាំ ១៩៩៥-២០០០ និងបានជួយឲ្យក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញគ្រងតំណែងជើងឯក UEFA Champions League ចំនួន២សម័យកាល ក្នុងរជ្ជកាលដែលលោកដឹកនាំ។

កូនប្រុសរបស់លោក Lorenzo Sanz គឺលោក Sanz Duran បានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា៖

ឱពុករបស់ខ្ញុំទើបតែទទួលអនិច្ចកម្ម។

Sanz Duran
លោក Lorenzo Sanz 
លោក Lorenzo Sanz 

កំឡុងពេលដែលលោក Sanz គ្រប់គ្រងនៅកីឡដ្ឋាន Santiago Bernabeu លោកបាននាំចូលកីឡាករល្អៗរួមមាន Roberto Carlos, Clarence Seedorf និង Davor Suker។

គួររម្លឹកដែរថា លោក Lorenzo Sanz បានបាត់បង់កៅអីជាប្រធានរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០០០ ដោយចាញ់លោក Florentino Perez ក្នុងការបោះឆ្នោត៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T