​អ្នកជំងឺកូរ៉ូណា ៥៩០ នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលជាសះស្បើយ

//s5.kh1.co/65/65886ba5f587acf6d57798a3b1eb4f878923c211.jpg
សង្គម

 ២១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​អ្នកជំងឺកូរ៉ូណា ៥៩០ នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

ប៉េកាំង៖ ​គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃ​សុក្រថា អ្នកជំងឺកូរ៉ូណាសរុប ​៥៩០ នាក់ ​ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានទទួលការព្យាបាលជាសះស្បើយ​។ នេះបើ​យោងតាមគេហទំព័រសារព័ត៌មាន ​xinhuanet ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី ២១ ខែ មីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺដែលបានទទួលការព្យាបាលជាសះស្បើយ
អ្នកជំងឺដែលបានទទួលការព្យាបាលជាសះស្បើយ

​​យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិក្នុងប្រទេសចិនស្តីពីតួលេខនៃអ្នកជំងឺ​កូរ៉ូណា​បានឱ្យដឹងទៀតថា  ​​បើគិតមកត្រឹមថ្ងៃ​នេះ មាន​អ្នកជំងឺរហូតដល់ ​៧១,៧៤០ នាក់បានទទួលការ​ព្យាបាល​​​ជាសះស្បើយ ហើយពួកគេក៏ត្រូវបានអនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះវិញដែរ។

អ្នកជំងឺដែលបានទទួលការព្យាបាលជាសះស្បើយ
អ្នកជំងឺដែលបានទទួលការព្យាបាលជាសះស្បើយ

គួរជម្រាបផងដែរថា បើគិតពីតួលេខនៃចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅទូទាំងខេត្តនិងតំបន់ចំនួន ៣១ របស់ប្រទេសចិនគិតមកត្រឹមពេល​នេះ គឺ​មាន ៣,២៥៥ នាក់​  ខណៈ​អ្នកឆ្លងមាន ៨១,០០៨ នាក់៕

អ្នកជំងឺដែលជាសះស្បើយ លើកដៃលាបុគ្គលិកពេទ្យ នៅឯមជ្ឈមណ្ឌលសុខភាពសាធារណៈឆុងឈីង
អ្នកជំងឺដែលជាសះស្បើយ លើកដៃលាបុគ្គលិកពេទ្យ នៅឯមជ្ឈមណ្ឌលសុខភាពសាធារណៈឆុងឈីង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T