គួរឲ្យកត់សម្គាល់! ចំនួនអ្នកស្លាប់ដោយសារ Covid-១៩ ៧០%គឺជាបុរស

//s5.kh1.co/b4/b488557f5015484c201d18b279808289dc314ad4.png
យល់ដឹង

 ២០-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

មានសំណួរចោទថា៖ តើហេតុអ្វីបានជាចំនួនអ្នកជំងឺ COVID-១៩ បុរសស្លាប់ច្រើនជាងស្រ្តី?

ដោយមានករណីឆ្លងជំងឺ COVID-១៩ ជាង ២០០,០០០ ករណីនៅទូទាំងពិភពលោក និងមានមនុស្សស្លាប់រាប់ពាន់នាក់ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយកំពុងលេចឡើងនៅក្នុងបណ្តាប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺចំនួនបុរសស្លាប់កាន់តែច្រើនជាងស្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប្រទេសអ៊ីតាលីផ្ទាល់ យោងតាមទីភ្នាក់ងារស្រាវជ្រាវសុខភាពសាធារណៈ បានឱ្យដឹងថាបុរសប្រហែល ៦០ ភាគរយបានឆ្លងជំងឺនេះ ហើយជាង ៧០ ភាគរយ បានស្លាប់ដោយ COVID-១៩។

អ្នកជំងឺ COVID-១៩ ជាបុរស<br>
អ្នកជំងឺ COVID-១៩ ជាបុរស

សម្រាប់កូរ៉េខាងត្បូងវិញមានប្រហែលជា ៦១ ភាគរយនៃការឆ្លងគឺជាស្ត្រី។ ក៏ប៉ុន្តែចំនួនអ្នកស្លាប់ប្រមាណ ៥៤ ភាគរយគឺជាបុរស។ នៅពេលដែលជំងឺរាតត្បាតកាន់តែរីករាលដាលអ្នកជំនាញខាងរោគរាតត្បាត និងអាជ្ញាធរសុខភាពសាធារណៈកំពុងប្រញាប់ប្រញាល់ស្វែងយល់ថាអ្នកណាជាអ្នកងាយរងគ្រោះបំផុត និងគួរមានវិធីការពារពួកគេដោយរបៀបណា។

ការស្លាប់រវាងភេទផ្ទុយគ្នា ខណៈពេលនេះគឺពិបាកសន្និដ្ឋានណាស់។ សូម្បីតែមុនពេលជំងឺរាតត្បាតរីករាលដាលនៃ COVID-១៩ នៅប្រទេសអ៊ីតាលីក្តី របាយការណ៍ដំបូងៗ ចេញពីប្រទេសចិនបានបង្ហាញថាបុរសមានហានិភ័យខ្ពស់។ ការសិក្សាលើអ្នកជំងឺ ៩៩ នាក់នៅមន្ទីរពេទ្យមួយក្នុងទីក្រុង វូហានដែលមានដើមកំណើតនៃវីរុសនេះបានរកឃើញថា នឹងមានចំនួនបុរស ២ ភាគ ៣ ហើយពាក់កណ្តាលនៃមនុស្សទាំងអស់ដែលបានចូលមន្ទីរពេទ្យគឺជាអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង ឬទឹកនោមផ្អែម។

ក្នុងមន្ទីពេទ្យ
ក្នុងមន្ទីពេទ្យ

តួលេខថ្មីៗបន្ថែមទៀតពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិនដោយផ្អែកលើករណីរាប់ពាន់ករណីបានបង្ហាញ តួលេខនៃការស្លាប់របស់បុរសដែលមានរហូតដល់ទៅ ៦៤ ភាគរយ។

សាស្រ្តាចារ្យនៅសាលា Hopkins’s Bloomberg បានមានប្រសាសន៍ថា“ និយាយតាមដ៏ស្មោះត្រង់ទៅគឺថាសព្វថ្ងៃនេះយើងមិនដឹងថាហេតុអ្វីបានជា covid-19 មានលក្ខណៈធ្ងន់ធ្ងរចំពោះបុរសជាងស្ត្រី”។ ដែលយើងដឹងគឺថាបន្ថែមពីលើវ័យចំណាស់ ការដែលយើងដឹងថាបុរសគឺជាកត្តាហានិភ័យមួយសម្រាប់លទ្ធផលធ្ងន់ធ្ងរ ហើយសាធារណជនគួរតែយល់ដឹងអំពីរឿងនេះ៕

អ្នកជំងឺ COVID-១៩ ជាបុរស
អ្នកជំងឺ COVID-១៩ ជាបុរស
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T