មនុស្សជាង១ម៉ឺននាក់ ប្រមូលផ្ដុំគ្នាធ្វើពិធីបន់ស្រន់បណ្ដេញវីរុសកូវីដ-១៩ នៅប្រទេសបង់ក្លាដែស

//s5.kh1.co/f6/f61b43f32dfd1a1a703d12fcd417d2ce93083527.jpg
សង្គម

 ២០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រជាជនអ្នកកាន់សាសនាឥស្លាមជាង១ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាដើម្បីធ្វើពិធីបន់ស្រន់មួយកាលពីថ្ងៃទី ១៨ ខែ មីនា បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ បានរាយការណ៍ពីករណីស្លាប់ដំបូងក្នុងប្រទេសដោយសារជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩

បង់ក្លាដែស៖ ប្រជាជនម៉ូស្លីមជាង ១ ម៉ឺននាក់បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើពិធីបន់ស្រន់មួយកាលពីថ្ងៃទី ១៨ ខែ មីនា បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ បានរាយការណ៍ពីករណីស្លាប់ដំបូងនៅក្នុងប្រទេសដោយសារជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន CNA បានឲ្យដឹងថា ប្រជាជនម៉ូស្លីមប្រមាណម៉ឺននាក់ បានប្រមូលផ្ដុំគ្នាដោយបើកចំហនៅឯទីប្រជុំជន Raipur ភាគខាងត្បូងនៃប្រទេសបង់ក្លាដែស ដោយធ្វើពិធីបន់ស្រន់បណ្ដេញវីរុសចង្រៃដែលកំពុងរាតត្បាតជាសកលឲ្យចាកចេញពីប្រទេសរបស់ខ្លួន។ ក្នុងនោះដែរ អ្នករៀបចំកម្មវិធីបានអះអាងថា អ្នកចូលរួមថ្វាយបង្គំមានចំនួន ២ម៉ឺន ៥ពាន់ ហើយការរៀបចំនេះ មិនទទួលបានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនោះឡើយ។

ការជួបជុំគ្នានៅបង់ក្លាដែស
ការជួបជុំគ្នានៅបង់ក្លាដែស

ជុំវិញព្រឹត្ដិការណ៍នេះ ត្រូវបានគេផ្ដិតយករូបភាព និងបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនបានរិះគន់យ៉ាងខ្លាំង ចំពោះការប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករនេះ។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុស អាជ្ញាធរបង់ក្លាដែស ក៏បានអំពាវនាវឲ្យបិទសាលារៀន ចៀសវាងការទៅទីកន្លែងសាធារណៈ និងបញ្ឈប់រាល់ការប្រមូលផ្ដុំគ្នាធំៗផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ តែទោះជាយ៉ាងណាក្ដី ក៏នៅតែមានមនុស្សជាច្រើនបានឆ្លៀតឱកាសធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នាៗ ដូចជាការចូលរួមពិធីបួងសួងនេះជាដើម៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T