ក្មេងជំទង់ស្ទើរតែទាំងអស់សុទ្ធតែគេចមិនផុតពីការកើតមុននោះទេ។ នេះជារឿងធម្មតាដែលបណ្តាលមកពីការផ្លាស់ប្តូរនៃអ័រម៉ូន ហើយកើតជាពិសេសលើក្មេងប្រុសៗ។ បញ្ហាកើតមុននេះអាចនឹងបាត់ទៅវិញនៅពេលដែលក្មេងៗទាំងនោះជិតឆ្លងផុតវ័យជំទង់។ សម្រាប់ក្មេងជំទង់ជាច្រើនការកើតមុនគឺជាដំណាក់កាលដ៏លំបាកមួយជាពិសេសនៅក្នុងមជ្ឈដ្ឋានសង្គមព្រោះថាមុនអាចប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍សមីខ្លួន និងអាចបន្សល់ទុកនូវស្លាកស្នាមបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការព្យាបាលមុនត្រូវបានធ្វើដោយគ្រូពេទ្យជំនាញឯកទេសខាងជំងឺសើស្បែក។ ជាធម្មតាការព្យាបាលផ្តោតលើការជានៃដំបៅ និងការពារការកើតមុនបន្ថែមទៀត។ ខាងក្រោមនេះជាវិធីងាយៗជាច្រើនក្នុងការគ្រប់គ្រងថែរក្សាស្បែកដើម្បីកុំឲ្យមានការរីករាលដាលនៃមុនលើក្មេងជំទង់។
១- របៀបថែទាំប្រចាំថ្ងៃ
លាងសម្អាតមុខយើងពីរដងក្នុងមួយថ្ងៃជាមួយនឹងផលិតផលសម្អាតដែលត្រូវនឹងស្បែករបស់យើង។ សំរាប់ប្អូនៗណាមានស្បែកខ្លាញ់គួរជៀសវាងប្រើផលិតផលសម្អាតណាដែលមើលទៅងាយនឹងប្រតិកម្មជាមួយស្បែក។ ត្រូវចាំថាត្រូវលាងសម្អាតមុខយើងថ្នមៗ ប៉ុន្តែត្រូវលាងឲ្យបានហ្មត់ចត់ព្រោះថាមានសារៈសំខាន់ក្នុងការការពារកុំឲ្យកើតមុនសបន្ថែមទៀត។
ផ្តល់សំណើមដល់ស្បែកយើងភ្លាមៗបន្ទាប់ពីបានលាងសម្អាតព្រោះថាអាចចិញ្ចឹម និងផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់ស្បែកយើងបាន។ ស្បែកដែលមានសុខភាពល្អអាចការពារពីការវាយប្រហាររបស់បាក់តេរី និងជួយឲ្យមានការផលិត collagen បន្ថែមទៀតដើម្បីពង្រឹងភាពយាររបស់ស្បែក។
ព្យាបាលស្នាមមុនក្រោយពេលផ្តល់សំណើមអាចជួយពន្លឿនដល់ការវិវត្តនៃបាក់តេរីនៅតំបន់ដែលឆ្លងមេរោគ ហើយក៏អាចការពារការរាលដាលមុនទៅកន្លែងផ្សេងទៀតនៃស្បែកផងដែរ។
២-វិធីព្យាបាលមុនមានប្រសិទ្ធភាព
ប្រើក្រណាត់ក្តៅឧណ្ឌៗដើម្បីបន្ថយមុនកប់ដែលអាចបណ្តាលឲ្យមានការរលាក។
លាបផលិតផលដែលមានអាស៊ីត salicylic 2% នៅលើមុន។ អ្វីដែលសំខាន់ ត្រូវជៀសវាងការយកដៃផ្ទាល់ទៅប៉ះមុនព្រោះថាអាចមានបាក់តេរីផ្សេងៗជាប់ដៃ ប្អូនៗគួរប្រើសំឡីកប្បាសវិញ។ មិនត្រូវច្របាច់ ឬអេះមុនឡើយ។
ប្រើផលិតផលផាត់មុខដែលមានអាស៊ីត salicylic ដើម្បីបិទបាំងមុន។
៣- ប្រើ Benzoyl Peroxide
Benzoyl peroxide គឺជាផលិតផលចម្បងក្នុងការព្យាបាលសំរាប់សម្លាប់បាក់តេរីដែលមាននៅខាងក្នុងរន្ធញើស និងជួយកាត់បន្ថយជាតិខ្លាញ់បាន។ តាមរយៈការធ្វើបែបនេះការមានមុនកប់ មុនក្បាលខ្មៅ មុនខ្សាច់ និងការរលាកនឹងអាចត្រូវបានកាត់បន្ថយបាន។
៤- កាត់បន្ថយការកោររោម (សម្រាប់ក្មេងប្រុស)
ចំពោះក្មេងប្រុសគួរកាត់បន្ថយការកោររោមនៅពេលដែលមានការកើតមុន ប៉ុន្តែប្រសិនបើចាំចាប់ប្អូនៗត្រូវកោរថ្នមៗដើម្បីការពារការកាត់ដាច់ និងការឆ្លងមេរោគបន្ថែមទៀត។ បាក់តេរីអាចចូលទៅក្នុងមុខតាមការដាច់ដែលមាននៅលើស្បែកយើង ហើយអាចធ្វើឲ្យមុនលើមុខអ្នកកាន់តែធ្ងន់ធ្ងរបាន។
៥- ប្រើផលិតផលមានគ្រឿងផ្សំធម្មជាតិ
នៅពេលប្អូនៗកើតមុន ត្រូវប្រើផលិតផលដែលធ្វើពីទឹកជាមួយធាតុផ្សំតាមបែបធម្មជាតិ។ ផលិតផលទាំងនេះអាចជួយឲ្យស្បែកយើងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានសំណើមល្អ។ ជៀសវាងការប្រើប្រាស់ផលិតផលដែលមានសារធាតុគីមីខ្លាំង ផលិតផលប្រេង និងផលិតផល petroleum-based ដែលអាចជួយជំរុញដល់ការផលិតជាតិប្រេង និងខ្លាញ់។
ផ្តល់វីតាមីនដល់ស្បែក
វីតាមីនត្រូវអាចធ្វើឲ្យសុខភាពរបស់ស្បែកមានភាពប្រសើរឡើង និងអាចកាត់បន្ថយការរលាកបាន។ ខាងក្រោមនេះគឺជាជំរើសនៃវីតាមីនមួយចំនួនដែលប្អូនៗអាចយកមកគិតនៅពេលដែលមានការកើតមុន៖
- វីតាមីនអា (A) ៖ មាននៅក្នុងថ្លើមសត្វ ខ្លាញ់ត្រី ក៏ដូចជាមានក្នុងបន្លែបៃតង និងលឿង។
- វីតាមីនសេ (C) ៖ មាននៅក្នុងផ្លែប៊ឺរី និងបន្លែបៃតង។
- វីតាមីនអ៊ី (E) ៖ អាចមាននៅក្នុងផ្លែបឺរ បន្លែបៃតងខ្មៅ គ្រាប់ធញ្ញជាតិ ស៊ុតលឿង ត្រី និងផលិតផលពីសណ្តែក។
- អូមេហ្គា ៣៖ អាចមាននៅក្នុងត្រីទឹកប្រៃ ភ្នែកត្រី និងគ្រាប់ធញ្ញាជាតិ។
ក្មេងៗវ័យជំទង់មិនអាចជៀសផុតពីការកើតមុនឡើយដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូនក្នុងវ័យនោះ។ ជាមួយនឹងការថែរក្សា និងការព្យាបាលស្បែកបានត្រឹមត្រូវអាចគ្រប់គ្រងនូវការរាលដាលរបស់មុនបាន។ ការទប់ស្កាល់ការកើតមុនអាចជួយយើងឲ្យមានជំនឿលើខ្លួនឯងក្នុងសង្គម និងការពារសុខុមាលភាពទូទៅ។ ប្រសិនបើកូនៗយើនជួបប្រទះនឹងរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើក្នុងកម្រិតខ្លាំង ត្រូវស្វែងរកការព្យាបាលបន្ទាន់ជាមួយគ្រូពេទ្យជំនាញខាងសើស្បែក។ ការព្យាបាលមុនអាចធ្វើបានតាមបែបធម្មជាតិ វេជ្ជសាស្ត្រ ឬការវះកាត់ឡាស៊ែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet