អាចទេ? ឈប់ជឿរឿងទាំងនេះទាក់ទងនឹងកូវីដ១៩

//s5.kh1.co/60/60f13fe09e9ceba5e7cfa68201626985e29d2481.jpg
យល់ដឹង

 ២០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាចទេ? ឈប់ជឿរឿងទាំងនេះទាក់ទងនឹងកូវីដ១៩ ហើយរកចម្លើយនៅខាងក្រោមនេះ។

ពាក្យចចាមអារ៉ាមជាច្រើនកំពុងតែវាយលុកបណ្តាញសង្គម ដូចនេះហើយ សូមអានចំណុចមួយចំនួនខាងក្រោម ថាតើពិត ឬមិនពិត ហើយតើគួរជឿ ឬមិនជឿ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កូវីដ១៩ អាចចម្លងតែនៅតំបន់មានអាកាសធាតុ និងសីតុណ្ហភាពអំណោយផលតែប៉ុណ្ណោះ

ខុស៖ កូវីដ១៩ អាចចម្លងនៅគ្រប់តំបន់នៅជុំវិញពិភពលោក ទាំងតំបន់ក្តៅស្ងួត និងតំបន់ត្រជាក់ធ្លាក់ទឹកកក។ វិធានការល្អបំផុតក្នុងការការពារខ្លួនគឺ លាងដៃឱ្យបានស្អាតនិងញឹកញាប់ជាមួយជែលមានជាតិអាល់កុល ឬលាងដៃជាមួយសាប៊ូ និងទឹកស្អាត។

២. តើការញ៉ាំខ្ទឹមសជួយការពារការឆ្លងទេ?

ខុស៖ ទោះជាខ្ទឹមសជាអាហារដែលផ្តល់សុខភាពល្អក៏ដោយ គ្មានភស្តុតាងបញ្ជាក់ថាវាជួយការពារ ពីកូវីដ១៩ទេ។

៣. តើការប្រើអង់ទីប៊ីយ៉ូទិក (antibiotics) ជួយការពារកូវីដ១៩ ទេ?

ខុស៖ កូវីដ១៩ ជាប្រភេទវីរុសម្យ៉ាង ហើយអង់ទីប៊ីយ៉ូទិកមិនអាចជួយប្រឆាំងនឹងវីរុសបានទេ បានតែប្រឆាំងបាក់តេរីប៉ុណ្ណោះ។ មកទល់នឹងពេលនេះ មិនមានវេជ្ជសាស្ត្រណាណែនាំពីវិធីបង្ការ ឬព្យាបាល វីរុសថ្មីនេះនៅឡើយទេ។ ប៉ុន្តែ បើសិនជាអ្នកឆ្លងកូវីដ១៩ អ្នកត្រូវតែទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល​ និងថែទាំ។

https://s5.kh1.co/__image/w=650,h=433,q=100/38/3818b57932f994a7c9d81c7cf8ca728770e6a332.jpg

៤. តើការបាញ់អាល់កុល ឬក្លរីនពេញលើខ្លួន អាចសម្លាប់កូវីដ១៩ បានទេ?

ខុស៖ វាមិនអាចសម្លាប់វីរុសដែលបានចូលទៅក្នុងខ្លួនរួចទៅហើយទេ តែការប្រើវាអាចបំផ្លាញភ្នាសរំអិលនៅតំបន់ដូចជាភ្នែក និងមាត់ទៅវិញទេ។ សូមប្រើវាដើម្បីតែជូតសម្អាតទៅបានហើយ។

៥. តើកូវីដ១៩ អាចឆ្លងតាមរយៈមូសខាំទេ?

ខុស៖ មិនមានភស្តុតាងបញ្ជាក់ថា អាចឆ្លងតាមរយៈមូសខាំទេ តែអាចឆ្លងតាមរយៈតំណក់ធាតុរាវនៅពេលដែលមានអ្នកក្អក ឬកណ្តាស់ ដូចនេះសូមលាងដៃឱ្យបានស្អាត និងជៀសវាងប៉ះមុខ មាត់ជាដើម។

៦.​ តើការមុជទឹកក្តៅអាចការពារពីកូវីដ១៩បានទេ? 

ខុស៖ សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកនឹងរក្សានៅចន្លោះពី ៣៦.៥ ទៅ ៣៧ អង្សារសេ ទោះជាអ្នកមុជទឹកក្តៅ ឬត្រជាក់ក៏ដោយ។ មានតែការលាងដៃឱ្យស្អាត និងមិនប៉ះមុខមាត់ ជាជម្រើសល្អបំផុតក្នុងការការពារខ្លួន៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T