កុំច្រលំ! មិនមានសំណងទេ បើទោះបីកីឡាអូឡាំពិកពន្យារ​ពេល​​ក៏​ដោយ​

//s5.kh1.co/d5/d5e48ce6b30714503ea9797302f95f393670b9c8.jpg
សង្គម

 ២០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកទិញសំបុត្រសម្រាប់ទស្សនាកីឡាអូឡាំពិកមិនមានសំណងទេ បើទោះបីកីឡាអូឡាំពិកពន្យារពេលក៏ដោយ

ជប៉ុន៖ កីឡាអូឡាំពិកឆ្នាំ ២០២០ នៅប្រទេសជប៉ុនកំពុងត្រូវបានសង្ស័យខ្លាំងថានឹងពន្យារពេល ដោយសារ តែការផ្ទុះឡើងក្នុងសកលលោករបស់កូវីដ១៩ ហើយធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានចំណាយ លុយទិញ សំបុត្រចូលទស្សនានោះ មិនសង្ឃឹមថាបានលុយទាំងនោះមកវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណងទាក់ទងនឹងសំបុត្រគឺមិនអាចទៅរួចទេ នេះបើតាមសម្តីរបស់កាសែតជប៉ុន The Asahi Shimbun។ តាមលក្ខខណ្ឌ "បញ្ហាសុខភាពសាធារណៈ" មិនតម្រូវឲ្យគណៈកម្មការរៀបចំសងសំណងទៅកាន់ អ្នកដែល ទិញសំបុត្រនោះទេ ដែលសំបុត្រដែលបានទិញនោះមានជាង ៥លានសំបុត្រឯណោះ។

ហើយលក្ខខណ្ឌនេះក៏មានប្រសិទ្ធភាពចំពោះកម្មវិធី Paralympics ឆ្នាំ ២០២០​ផងដែរ ដែលបានលក់សំបុត្រជាង ១.៧ លានសំបុត្រ៕

កីឡាអូឡាំពិកឆ្នាំ ២០១៦
កីឡាអូឡាំពិកឆ្នាំ ២០១៦
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T