មនុស្សជាង ៣៥០០ នាក់បានប្រមូលផ្ដុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែងខ្លួនជាគំនូរជីវចល ចំពេលវីរុស Covid-19 កំពុងរាលដាល (មានវីដេអូ)

//s5.kh1.co/85/856245e16e7bc437c0645727b7d16a2d97cdf662.jpg
សង្គម

 ១៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សជាង ៣៥០០ នាក់បានប្រមូលផ្ដុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ចំពេលវីរុស Covid-19 កំពុងរាលដាល

បារាំង៖ មនុស្សប្រមាណ ៣៥០០ នាក់បានធ្វើការជួបជុំគ្នានៅក្នុងទីប្រជុំជនតូចមួយនៃប្រទេសបារាំង ដោយពួកគេបានស្លៀកពាក់ និងតែងខ្លួនដូចជាគំនូរជីវចល Smurf ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលពិធីនេះបានធ្វើឡើងចំពេលវីរុស Covid-19 កំពុងរាលដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដែលចូលរួមទាំងអស់ បានធ្វើការលាបមុខ និងពាក់អាវពណ៌ខៀវ រួមនឹងមួកពណ៌ស ឬក្រហម ដែលមានសភាពដូចគំនូរជីវចលអីចឹង។ ហើយការប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែ មីនា សប្ដាហ៍មុន នៅឯបរិវេណមួយក្នុងសង្កាត់ Landerneau

ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក

ព្រឹត្ដិការណ៍ដ៏ធំនេះ ក៏មានការគាំទ្រ និងការពារពីសំណាក់អភិបាលក្រុងនៅទីនោះផងដែរ។ ទន្ទឹមគ្នានេះ លោកបាននិយាយថា៖

យើងមិនត្រូវបញ្ឈប់កម្មវិធីនេះឡើយ វាគឺជាឳកាសមួយ ដើម្បីបង្ហាញថាពួកយើងនៅរស់រានមានជីវិត។

យ៉ាងណាមិញ បើទោះជាមានការណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងចៀសវាងការជួបជុំគ្នា​តាមដែលអាចធ្វើទៅបានក៏ដោយ តែអ្នកចូលរួមក្នុងព្រឹត្ដិការណ៍នេះមិនបានចុះញ៉មនឹងការគំរាមកំហែងពីរីរុសនោះទេ។ ក្នុងនោះដែរ អ្នកចូលរួមម្នាក់បាននិយាយថា៖

យើងមិនបារម្ភនោះទេ ក្នុងនាមជាពលរដ្ឋបារាំង យើងនឹងមិនបោះបង់ការប៉ុនប៉ងការបំបែកឯតទគ្គកម្មពិភពលោកទេ។ ហើយឥឡូវនេះ យើងបានក្លាយជាម្ចាស់ជើងឯកហើយ។

ការជួបជុំគ្នា ដើម្បីបំបែកឯទគ្គកម្មពិភពលោក
ការជួបជុំគ្នា ដើម្បីបំបែកឯទគ្គកម្មពិភពលោក

គួរឲ្យដឹងដែរថា ព្រឹត្ដិការណ៍ដ៏ធំនេះ បានធ្វើឡើងមុនមួយថ្ងៃ ពេលដែលប្រទេសបារាំងបានហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំមនុស្សច្រើនជាង ១០០០ នាក់ឡើងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងថ្មី៕

សូមទស្សនាវីដេអូខាងក្រោម៖

ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T