ស្អាតប៉ុណ្ណឹងហើយ! តន់ ច័ន្ទសីម៉ា កែសម្ផស្សថែមទៀត សម្រស់កាន់តែស្អាត មើលសឹងមិនចង់ស្គាល់

//s5.kh1.co/0a/0af84546f901b6b75e224563552b83db3bafbdd9.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

តន់ ច័ន្ទសីម៉ា បើទោះបីជានាងមានសម្រស់ស្អាតពីធម្មជាតិយ៉ាងណាក៏ដោយ តែគេឃើញថា នាងនៅតែទៅកែសម្ផស្សបន្ថែមទៀតពិតជាស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត។

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងពន្លកថ្មី  តន់ ច័ន្ទសីម៉ា ប្រិយមិត្តច្បាស់ជាស្គាល់ជាមិនខាន ព្រោះមួយរយៈនេះ តារាស្រីរូបនេះកំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន តាមរយៈបទ ចម្រៀងពីរោះៗរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ស្របពេលកំពុងឡើងកូដខ្លាំង បើងាកទៅមើលសម្រស់របស់តារាស្រីសម្លេងបានរូបនេះវិញ គេឃើញថា នាងកាន់តែស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ការពិតណាស់ លើលោកនេះគ្មានអ្នកណាកើតមកស្អាតគ្រប់ជ្រុងជ្រោយពីកំណើតនោះទេ គឺតែងតែមានការកែកុនបន្តិចបន្តួច ដើម្បីឲ្យខ្លួនឯងមើលទៅស្អាត និងជាទីចាប់អារម្មណ៍អ្នកដទៃផងដែរ។

ជាក់ស្ដែង  តន់ ច័ន្ទសីម៉ា បើទោះបីជានាងមានសម្រស់ស្អាតពីធម្មជាតិយ៉ាងណាក៏ដោយ តែគេឃើញថា នាងនៅតែទៅកែសម្ផស្សបន្ថែមទៀត ដែលនេះបើយោងតាមរូបភាពមួយដែលបង្ហោះលេចឡើង បង្ហាញអំពីទម្រង់មុខរបស់  តន់ ច័ន្ទសីម៉ា អំឡុងពេលវះកាត់ ចាក់បបូរមាត់ និងចង្កាបន្ថែមរួចរាល់ ពិតជាប្លែកភ្នែកខ្លាំងមែនទែន។ តាមរយៈរូបភាពទាំងនោះដែរ ឃើញថា នាងពិតជាស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត និងមានហ្វេនៗសរសើរច្រើនផងដែរ ពីសម្រស់របស់នាងក្រោយបានកែសម្រស់៕

ទស្សនារូបភាពខាងក្រោម៖

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា​​
តន់ ច័ន្ទសីម៉ា​​
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T