ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងពន្លកថ្មី តន់ ច័ន្ទសីម៉ា ប្រិយមិត្តច្បាស់ជាស្គាល់ជាមិនខាន ព្រោះមួយរយៈនេះ តារាស្រីរូបនេះកំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន តាមរយៈបទ ចម្រៀងពីរោះៗរបស់នាងផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ស្របពេលកំពុងឡើងកូដខ្លាំង បើងាកទៅមើលសម្រស់របស់តារាស្រីសម្លេងបានរូបនេះវិញ គេឃើញថា នាងកាន់តែស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ការពិតណាស់ លើលោកនេះគ្មានអ្នកណាកើតមកស្អាតគ្រប់ជ្រុងជ្រោយពីកំណើតនោះទេ គឺតែងតែមានការកែកុនបន្តិចបន្តួច ដើម្បីឲ្យខ្លួនឯងមើលទៅស្អាត និងជាទីចាប់អារម្មណ៍អ្នកដទៃផងដែរ។
ជាក់ស្ដែង តន់ ច័ន្ទសីម៉ា បើទោះបីជានាងមានសម្រស់ស្អាតពីធម្មជាតិយ៉ាងណាក៏ដោយ តែគេឃើញថា នាងនៅតែទៅកែសម្ផស្សបន្ថែមទៀត ដែលនេះបើយោងតាមរូបភាពមួយដែលបង្ហោះលេចឡើង បង្ហាញអំពីទម្រង់មុខរបស់ តន់ ច័ន្ទសីម៉ា អំឡុងពេលវះកាត់ ចាក់បបូរមាត់ និងចង្កាបន្ថែមរួចរាល់ ពិតជាប្លែកភ្នែកខ្លាំងមែនទែន។ តាមរយៈរូបភាពទាំងនោះដែរ ឃើញថា នាងពិតជាស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត និងមានហ្វេនៗសរសើរច្រើនផងដែរ ពីសម្រស់របស់នាងក្រោយបានកែសម្រស់៕
ទស្សនារូបភាពខាងក្រោម៖