ធ្វើស៊ីសាហាវ! ខួបកំណើត កាតុ យប់មិញ ត្រូវមិត្ត Surprise ដល់បន្ទប់សើចចុកពោះ (មានវីដេអូ)

//s5.kh1.co/79/799d6bad898bdc797f8436ac82137b10880681f1.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតនាងផងដែរ ប៉ុន្តែនាងមិនបានធ្វើកម្មវិធីអីធំដុំនោះទេ អ្វីដែលគេចាប់អារម្មណ៍នោះគឺ នាងត្រូវបានមិត្តរួមការងារជាច្រើន បានកាន់នំយ៉ាងធំទៅ Surprise ដល់បន្ទប់គេងតែម្ដង។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀង និងកំប្លែង អ្នកនាង កាតុ ដែលកន្លងមក នាងតែងផ្ដល់ភាពសប្បាយរីករាយមិនចេះតិចដល់ទស្សនិកជន តាមរយៈពាក្យពេចន៍សម្ដីកំប្លុកកំប្លែង ទទួលបានការគាំទ្រច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងជោគជ័យក្នុងសិល្បៈ កាលពីពេលថ្មីៗនេះ នាងក៏បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់គ្នា ដោយបានធ្វើកម្មវិធីឡើងផ្ទះថ្មីតម្លៃរាប់ម៉ឺនដុល្លារ និងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនអធិកអធមថែមទៀតផង។ ជាមួយគ្នានេះដែរ ក្រោយកម្មវិធីឡើងផ្ទះទើបតែបញ្ចប់ទៅប៉ុន្មានថ្ងៃមុននេះ កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតនាងផងដែរ ប៉ុន្តែនាងមិនបានធ្វើកម្មវិធីអីធំដុំនោះទេ។

តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ នាងត្រូវបានមិត្តរួមការងារជាច្រើន ក្នុងនោះមានដូចជា អ្នកនាង ចាន់កែវនិមល និងស្វាមីផងដែរ បានកាន់នំយ៉ាងធំទៅ Surprise ដល់បន្ទប់គេង ទាំងម្នាក់ៗស្រវឹងដើរសឹងមិនចង់ត្រង់ផ្លូវ។ រីឯម្ចាស់ខួបវិញ ស្រវឹងដេកផ្កាប់មុខលើគ្រែ និយាយកំប្លែងគួរឲ្យអស់សំណើច។

ក្នុងបរិយាកាសបែបនេះ ពិតជាធ្វើឲ្យហ្វេនៗមួយចំនួនបានឃើញហើយ ប្រាកដជាទប់សំណើចមិនជាប់ជាមិនខាន។ ក្នុងនោះផងដែរ ក៏មានអ្នកជូនពរអ្នកនាងក្នុងថ្ងៃខួបកំណើតនេះច្រើនផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអួខាងក្រោម៖

 កាតុ
 កាតុ
កាតុ
កាតុ
 កាតុ
 កាតុ
 កាតុ
 កាតុ
កាតុ
កាតុ
កាតុ
កាតុ
https://s5.kh1.co/__image/w=650,h=802,q=100/7f/7faa0186ca6e1db47f32093a3c7e6105d42cb619.jpg
កាតុកែវ ចាន់និមល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T