មនុស្សចំនួន ៤៦ នាក់បានឆ្លងវីរុស Covid-19 បន្ទាប់ពីបាញ់ទឹកអំបិលចូលក្នុងមាត់

//s5.kh1.co/f7/f7d49a23b148b22b4a76ceefef906fe03c6640f9.jpg
សង្គម

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សចំនួន ៤៦ នាក់បានឆ្លងវីរុស Covid-19 បន្ទាប់ពីបាញ់ទឹកអំបិលចូលក្នុងមាត់

កូរ៉េខាងត្បូង៖ មនុស្សចំនួន ៤៦ នាក់បានឆ្លងវីរុស Covid-19 បន្ទាប់ពីគ្រូគង្វាលម្នាក់ បានបាញ់ទឹកអំបិលចូលក្នុងមាត់ នៅពេលដែលពួកគេចូលរួមក្នុងពិធីអធិស្ឋានមួយ នៅឯព្រះវិហារមួយកន្លែងក្នុងខេត្ដ Gyeonggi ភាគខាងត្បូងទីក្រុងសេអ៊ូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើបែបនេះ ព្រោះមានជំនឿថា ទឹកប្រៃមានប្រសិទ្ធភាពក្នុងការការពារខ្លួនពីរោគរាលដាលថ្មី ហើយពិធីនេះបានធ្វើឡើង ដោយមានមនុស្សយ៉ាងតិច ១០០ នាក់ចូលរួម។ តាមរយៈការប្រើប្រាស់ដបបាញ់តែមួយ ដោយមិនបានសម្លាប់មេរោគ គឺជាមូលហេតុធ្វើឲ្យមានករណីឆ្លងនេះកើតឡើង ហើយអ្នកឆ្លងទាំងនោះរួមមាន ប្រជាជនដែលបានចូលរួម គ្រូគង្វាលហើយនឹងប្រពន្ធរបស់គាត់។

ការបាញ់ទឹកអំបិល
ការបាញ់ទឹកអំបិល

ជុំវិញហេតុការណ៍នេះ គ្រូគង្វាលខាងលើដែលមានឈ្មោះថា គីម ក៏បានចេញមុខធ្វើការសុំទោសចំពោះបញ្ហាឆ្លងរាលដាលដល់មនុស្សជាង ៤០ នាក់នេះផងដែរ។ ហើយលោកពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយលោកនឹងទទួលយកការស្ដីបន្ទោសទាំងអស់ និងព្រមទទួលខុសត្រូវចំពោះរឿងនេះ។

គួរឲ្យដឹងដែរថា ករណីថ្មីនេះបានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងកាន់តែមានការប្រុងប្រយ័ត្ន ហើយអាជ្ញាធររបស់ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យផ្អាកការប្រមូលផ្ដុំធំៗ រួមនឹងព្រឹត្ដិការណ៍សាសនាផ្សេងៗ ដើម្បីជាផ្នែកមួយក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃវីរុស៕

ការបាញ់ទឹកអំបិល
ការបាញ់ទឹកអំបិល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T