ចិនរកឃើញវ៉ាក់សាំង COVID-19 ដោយជោគជ័យ

//s5.kh1.co/84/8456e6092304b1305212175b284ad067bce23ade.png
សង្គម

 ១៨-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន

ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែក​កិច្ចការស្រាវជ្រាវ​វេជ្ជសាស្រ្ត​យោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19 ដោយជោគជ័យ។ នេះបើតាមការផ្សព្វផ្សាយជាសាធារណៈពីស្ថានទូតចិនប្រចាំកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ។

សូមបញ្ជាក់ថា នៅកម្ពុជាជម្ងឺCOVID-19 មានករណីរាតត្បាតគួរឲ្យកត់សម្គាល់។ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា នេះ បាន​អះអាង​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​បុរស​ជនជាតិ​ម៉ាឡេស៊ី​ ២​នាក់​បន្ថែមទៀត ដែល​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ខេត្ត​កែប​។ បុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួន​បន្ថែមលើ​ម៉ាឡេស៊ី​៣នាក់ទៀតនៅ​ខេត្ត​កែបដដែល​ ដែលត្រូវបាន​ប្រកាសវិជ្ជមាន​ កាលពី​យប់ថ្ងៃទី​១៧ ខែមីនា។ សរុបអ្នកឆ្លង COVID-19 នៅកម្ពុជា មាន​៣៥នាក់ហើយ មកដល់ពេលនេះ៕

រូបភាពពីស្ថានទូតចិនប្រចាំកម្ពុជា
រូបភាពពីស្ថានទូតចិនប្រចាំកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T