ភ្នំពេញ៖ កាលពីថ្ងៃទី ១៦ ខែ មីនា កន្លងទៅថ្មីៗនេះ ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាស្រី ម៉ាក សែនសូនីតា ដែលនាងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនោះដែរ ក៏មានតារាប្រុសស្រីល្បីៗជាច្រើន បានទៅចូលរួមអបអរសាទរថ្ងៃពិសេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មើលតាមការរៀបចំ និងដេគ័រនៅក្នុង ពិធីរៀបការរបស់នាងទាំងមូល ឃើញថាពិតជាប្រណីត ដោយបានរៀបចំយ៉ាងស្រស់ស្អាត ហើយក្នុងពិធីមើលទៅពិតជាអធិកអធមខ្លាំង ក៏ប៉ុន្តែក្នុងនោះក៏មានភ្ញៀវខ្លះអវត្តមានមិនបានទៅ ដោយជាប់រវល់បំពេញការងារ ធ្វើឲ្យសល់តុមួយចំនួនផងដែរ។
ក្នុងនោះដែរ យើងក៏ឃើញវីដេអូមួយ ដែលស្វាមី អ្នកនាង ម៉ាក សែនសូនីតា និយាយរៀបរាប់ថ្លែងអំណរអរគុណដល់ភ្ញៀវ ដោយលោកបាននិយាយថា៖
រអរគុណនៅទឹកចិត្តស្រលាញ់រាប់អាន ហើយពេលនេះ កំពុងផ្ទុះនៅវីរុសកូរ៉ូណា តែវីរុសកុរ៉ូណាមិនឈ្នះទឹកចិត្ត ដែលបានផ្ដល់នៅការរាប់អាន ការគោរពស្រលាញ់អស់ពីបេះដូង ជាពិសេសសូមអរគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ដែលផ្ដល់វត្តមានអញ្ជើញមកចូលរួមក្នុងកម្មវិធីរបស់លោក និងភរិយា។
ក្រោយពីបានស្តាប់បែបនេះ ហ្វេនជាច្រើនពិតជាពេញចិត្ត និងរីករាយជំនួសគូស្វាមីភរិយាមួយគូនេះ ដែលថ្ងៃដែលប្រទេសកំពុងវឹកវរ មានការរំសាយរោងការព្រាតយ៉ាងណា តែមង្គលការអ្នកទាំង២នៅតែមានការស្រលាញ់រាប់អាន និងចូលរួមយ៉ាងច្រើន ទោះសល់តុខ្លះពិតមែន៕
សូមទស្សនារូបភាពខាងក្រោមនេះ៖







