ប្រពៃណាស់! ចិនបានបញ្ជូនអ្នកជំនាញ និងសម្ភារវេជ្ជសាស្រ្ដ ដើម្បីទៅសង្គ្រោះអ្នកឆ្លងវីរុស Covid-19 នៅអេស្ប៉ាញ និងអុីតាលី

//s5.kh1.co/4b/4bd5a8d286623ecfb6228fb5ea352b3f70679c75.jpg
សង្គម

 ១៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចិនបានបញ្ជូនអ្នកជំនាញរបស់ខ្លួន ទៅសង្គ្រោះអ្នកឆ្លងវីរុស Covid-19 នៅអេស្ប៉ាញ និងអុីតាលី

ចិន៖ ស្ថានទូតចិនប្រចាំទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស៉្បាញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ ទី១២ ថា ប្រទេសចិននឹងជួយសម្របសម្រួលដល់ប្រទេសដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់អុឺរ៉ុបរួមមាន ប្រទេសអេស្ប៉ាញ និងប្រទេសអុីតាលី តាមរយៈការបញ្ជូនអ្នកជំនាញ រួមនឹងសម្ភារវេជ្ជសាស្រ្ដផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមសង្រ្គោះរបស់ចិន
ក្រុមសង្រ្គោះរបស់ចិន

យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ចិនបានរាយការណ៍ថា ក្រុមសង្គ្រោះចំនួននាក់ រួមនឹងសម្ភារវេជ្ជសាស្រ្តជាច្រើនទៀត ត្រូវបានដឹកទៅដល់អាកាសយានដ្ឋាន Fiumicino ក្នុងទីក្រុង រ៉ូម ប្រទេសអុីតាលី នៅយប់ថ្ងៃព្រហស្បតិ៍ ។ ការរៀបចំនេះធ្វើឡើងដោយ គណៈកម្មការសុខភាពជាតិ និងសមាគមកាកបាទក្រហម។ ហើយក្រុមសង្គ្រោះនេះ គឺជាក្រុមទី ដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសដោយអជ្ញាធរចិន បន្ទាប់ពីក្រុមមុនៗ បានបញ្ជូនទៅប្រទេសអុីរ៉ាក់ និងអុីរ៉ង់ ហើយក្រុមទាំងអស់ដែលបានបញ្ជូនទៅក្រៅប្រទេស គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពមុនឡើងយន្ដហោះ។

ក្នុងដំណើរនេះដែរ ក្រុមអ្នកជំនាញបាននាំយកឧបករណ៍វេជ្ជសាស្ត្រជាង ៧០០ ដែលរួមមាន បំពង់ខ្យល់ ម៉ូនីទ័រ ឧបករណ៍រំលាយថ្នាំ និងម៉ាស់ចំនួន ១,៨ លានទៀតផង។

ក្រុមសង្រ្គោះរបស់ចិន
ក្រុមសង្រ្គោះរបស់ចិន

ជុំវិញជំនួយទាំងអស់នេះដែរ រដ្ឋមន្រ្តីការបរទេសអុីតាលីលោក Luigi Di Maio ក៏បានសម្ដែងនូវការថ្លែងអំណរគុណតាមរយៈការបង្ហោះសារនៅលើគេហទំព័ហ្វេសប៊ុករបស់ខ្លួនផងដែរ។ ហើយប្រទេសអេស្ប៉ាញឯណោះវិញ ក៏បានបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើងនៃវីរុសប៉ុន្មានថ្ងៃនេះ ដោយបានបិទសាលារៀន និងផ្អាកសកម្មភាពផ្សេងៗ បន្ទាប់ពីរដ្ឋមន្រ្ដីម្នាក់បានធ្វើតេស្ដវិជ្ជមាន៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T