អ្នកវិទ្យាសាស្ត្រច្រានចោល! ក្រោយពាក្យចចាមអារ៉ាមទាំងនេះ កំពុងល្បីលើបណ្តាញសង្គម ទាក់ទងនឹងជំងឺកូរ៉ូណា

//s5.kh1.co/00/0014fb3143debe9bdbedae200bad924e1cfe61fd.png
យល់ដឹង

 ១៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពាក្យចចាមអារ៉ាមល្បីៗក្នុងបណ្តាញសង្គម មិនពិតដែលទាក់ទងនឹងជំងឺកូរ៉ូណាដែលត្រូវអ្នកវិទ្យាសាស្ត្រច្រានចោល ជាប្រធានបទក្តៅគគុកនៅក្នុងបណ្តាញសង្គម។

បរទេស៖ អ្នកទាំងគ្នាច្បាស់ជាដឹងហើយអំពីវីរុសផ្លូវដង្ហើមប្រភេទថ្មី ដែលទើបតែចេញពីទីក្រុងវ៉ូហានប្រទេសចិន ដែលសម្លាប់មនុស្សជាច្រើននាក់ ដែលមានឈ្មោះថាកូរ៉ូណាឬ Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាវីរុសទើបតែមាននៅលើផែនដីនេះប៉ុន្មានឆ្នាំនេះក៏ដោយ ក៏វាបានបង្កផលលំបាកយ៉ាងខ្លាំង ដោយមនុស្សមិនតិចទេត្រូវបានស្លាប់ និងច្រើននាក់ទៀកកំពុងតែមានផ្ទុក មិនត្រឹមតែប៉ុណ្ណោះនៅមានអ្នកជំងឺកំពុងស្ថិតក្នុងស្ថានការធ្ងន់ធ្ងរទៀតផង។

ដោយសារតែការភ័យខ្លាចទើបមនុស្សជាច្រើន បានជឿទៅលើព័ត៌មានមិនពិតមួយចំនួន ដែលធ្វើឲ្យអ្នកខាតទាំងពេលវេលា ប្រាក់កាក់ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានទៀតផង។

ជាក់ស្តែងថ្ងៃនេះសារព័ត៌មានបរទេសមួយបានបង្ហាញ និងច្រានចោលអំពីពាក្យចចាមអារ៉ាមប៉ុន្មានយ៉ាង ដែលកំពុងតែក្លាយជាប្រធានបទក្តៅគគុកនៅក្នុងបណ្តាញសង្គម៖

១. ការផឹកទឹកច្រើនអាចបង្ការអ្នកពីជំងឺកូរ៉ូណា

គ្មានការអះអាងរបស់អ្នកវិទ្យាសាស្ត្រណា ដែលបង្ហាញថាការផឹកទឹកច្រើនអាចបង្ការអ្នកពីវីរុសកូរ៉ូណាបានឡើយ ប៉ុន្តែការរក្សាជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួនអាចធ្វើឲ្យប្រពន័្ធអង្គបដិបក្ខអ្នកខ្លាំងជាមុន។

២. សាកអត់ដង្ហើម១០វិនាទី ប្រសិនជាអត់ក្អកមានន័យថាអ្នកគ្មានជំងឺកូរ៉ូណា

វាមិនមែនជាវិធីដែលវិនិច្ឆ័យវីរុសសកូរ៉ូណាឡើយ វាអាចទាក់ទងនឹងជំងឺផ្សេងៗទៀត ប្រសិនបើនរណាមានអាការៈពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ ជាសញ្ញាមួយដែលបង្ហាញថាអ្នកអាចឆ្លងជំងឺកូរ៉ូណាបាត់ទៅហើយ ដូច្នេះមិនចាំបាច់ធ្វើរបៀបនេះឡើយ។

៣. ប្រសិនជាអ្នកឆ្លងវីរុសកូរ៉ូណា សូមទៅចាក់វ៉ាក់សាំងផ្តាសាយទៅ

រោគសញ្ញាផ្តាសាយ និងកូរ៉ូណាគឺមានដូចគ្នា ដែលអ្នកធ្វើឲ្យអ្នកជំងឺ ក្តៅខ្លួន និងក្អក ប៉ុន្តែគ្មានហេតុផលណាមួយដែលវ៉ាក់សាំងផ្តាសាយអាចជួយ អ្នកជំងឺកូរ៉ូណាឲ្យធូរស្បើយបានឡើយ ដោយសារតែវីរុសផ្តាសាយ និងកូរ៉ូណាមានសភាពខុសគ្នា។

៤. វីរុសកូរ៉ូណា នឹងងាប់ក្នុងរដូវក្តៅ

គ្មានហេតុផលជាក់លាក់ណាមួយដែលនិយាយអំពីសីតុណ្ហភាព ដែលវីរុសកូរ៉ូណាអាចនឹងរស់នៅបានឡើយ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាវីរុសនេះអាចនឹងសម្របខ្លួនបានទាំងអាកាសធាតុក្តៅ និងត្រជាក់បាន។

៥. វីតាមីនC និងអាហារបំប៉នផ្សេងៗទៀតអាចជួយប្រព័ន្ធអង្គបដិបក្ខអ្នកខ្លាំងជាងមុន និងអាចការពារជំងឺកូរ៉ូណា

គ្មានការអះអាងរបស់អ្នកវិទ្យាសាស្ត្រណាមួយ ដែលបង្ហាញថាអាហារបំប៉នដូចជាថ្នាំទាំងនេះ អាចជួយអ្នកឲ្យជៀសពីជំងឺកូរ៉ូណាឡើយ វាគ្រាន់តែជួយប្រព័ន្ធអង្គបដិបក្ខអ្នកខ្លាំងជាមុនខ្លាំងជាមុនតែប៉ុណ្ណោះ។

ដូច្នេះសូមអ្នកទាំងអស់គ្នាថែរក្សារខ្លួនជៀសឆ្ងាយពីជំងឺកូរ៉ូណាដោយ លាងដៃឲ្យបានស្អាតនិង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕
សូមទស្សនារូបខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T