កប់សារី! លេងឲ្យ Man Utd បាន៣ប្រកួត Bruno ជាប់ជាកីឡាករឆ្នើមបំផុតប្រចាំខែកុម្ភៈនៅ Premier League

//s5.kh1.co/39/395e148cd8e202faf7a855d93bca032f475f3ce0.jpg
កីទ្បា

 ១៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែបម្រើឡើងជើងរបស់ Man Utd កីឡាករ Bruno Fernandes ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមបំផុតប្រចាំខែកុម្ភៈនៅ Premier League ខណៈដែលកីឡាកររូបនេះទើបលេងឲ្យ Man Utd បាន១ខែប៉ុណ្ណោះ ។

អង់គ្លេស៖ Bruno Fernandes បានបង្ហាញខ្លួនឲ្យ Man Utd នៅ Premier league បានត្រឹមប្រហែល១ខែប៉ុណ្ណោះ ហើយវាគ្រប់គ្រាន់ហើយសម្រាប់ឲ្យកីឡាកររូបនេះឈ្នះពានរង្វាន់ងារជាកីឡាករឆ្នើមបំផុតប្រចាំខែកុម្ភៈ នៅ Premiere League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bruno 
Bruno 

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបាន Man Utd ជះលុយទិញចេញពីក្លឹប Sporting កាលពីរដូវកាលដោះដូរកីឡាករក្នុងខែមករា ដោយបានលេងបាន៣ប្រកួតឲ្យក្លឹបបិសាចក្រហមក្នុងខែកុម្ភៈ។

Ole និង Bruno 
Ole និង Bruno 
Bruno vs Chelsea
Bruno vs Chelsea

កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងជំនួបស្មើ ០ទល់នឹង០ ជាមួយក្រុម Wolves ដែលក្នុងប្រកួតនោះ Bruno បានចូលលេងត្រឹម៥៥នាទីប៉ុណ្ណោះ។ បន្ទាប់មកប្រកួតទល់នឹង Chelsea ដែលជាការប្រកួតបង្ហាញខ្លួនយ៉ាងល្អមួយដែលបានបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្រុមស៊ុត១គ្រាប់ ហើយ១ប្រកួតទៀត ទល់នឹងក្រុម Warford ដែលកីឡាកររូបនេះទំលុះសំណាញ់ទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១គ្រាប់ផងដែរ៕

Bruno 
Bruno 
Bruno
Bruno
Bruno
Bruno
Bruno vs Chelsea
Bruno vs Chelsea

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T