តោះ! មកស្គាល់ក្លឹបរងគ្រោះទាំង ៥ ដែល Messi ទំលុះសំណាញ់ទីបានច្រើនគ្រាប់បំផុត

//s5.kh1.co/e1/e1beb1731f016ef80ecf4df0c7eda7e6b371b6f0.jpg
កីទ្បា

 ១៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លឹបចំនួន ៥ ដែល Lionel Messi បានរកគ្រាប់បាល់បានច្រើនជាងគេបំផុត។

Lionel Messi គឺជាអ្នកបំបែកឯតទគ្គកម្មរកគ្រាប់បាល់ គាត់បានរកគ្រាប់បាល់ចំនួន ៧០៣គ្រាប់ នៅក្នុងអាជីពរបស់គាត់ ដែលភាគច្រើនជាគ្រាប់បាល់ដែលរកបានជាមួយ Barcelona  ហើយខាងក្រោមនេះជាក្លឹបចំនួន ៥ ដែល Messi បានរកគ្រាប់បាល់បានច្រើនជាងគេ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Sevilla (៣៧គ្រាប់)

Messi vs Sevilla 
Messi vs Sevilla 

តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមប្រកួតបាន៣០ប្រកួតទល់នឹង Sevilla ដោយបានទំលុះសំណាញ់ទីបាន៣៧គ្រាប់ ដែលគ្រាប់បាល់ចុងក្រោយរកបានក្នុងជ័យជម្នះ ៤-០ កាលពីខែតុលា ឆ្នាំ២០១៩ ខណៈដែលគ្រាប់បាល់ដំបូងរបស់ Messi លើក្លឹបនេះគឺ កាលពីជ័យជម្នះ ៣-១ កាលពីខែតុលា ឆ្នាំ២០០៦ កន្លងទៅ។

២. Atlético (៣១គ្រាប់)

Messi vs Atletico
Messi vs Atletico
Messi vs Atletico
Messi vs Atletico

ក្លឹប Atletico Madrid ជាក្លឹបលំដាប់ទី២ដែល Messi បានជួបច្រើនជាងគេបំផុតក្នុងអាជីពរបស់ខ្លួន និងធ្លាប់រកគ្រាប់បាល់ សរុប៣១គ្រាប់លើក្លឹបមួយនេះ ដែលគ្រាប់បាល់ដំបូងរបស់ Messi គឺក្នុងជំនួបជ័យជម្នះ ៦-០ កាលពីឆ្នាំ២០០៧ ដែលកាលនោះ Messi រកបាន២គ្រាប់ម្នាក់​ឯង។

៣. Valencia (២៨គ្រាប់)

Messi vs Valencia 
Messi vs Valencia 

Messi រកបាន ២៨ គ្រាប់លើក្លឹបនេះ ដែលគ្រាប់បាល់ដំបូង Messi រកបានក្នុងជំនួបជ័យជម្នះ ៦-០ កាលពីឆ្នាំ២០០៨។ Messi ធ្លាប់រកបាន Hat-tricks ៣ដងទល់នឹងក្លឹបនេះ ហើយរកបាន ១ប្រកួត ៤គ្រាប់ម្នាក់ឯងក៏មានដែរ។

៤. Real Madrid (២៧គ្រាប់)

Messi vs Real Madrid
Messi vs Real Madrid
Messi vs Real Madrid
Messi vs Real Madrid

Barcelona និង Real Madrid គឺជាក្រុមគូសត្រូវរាប់ឆ្នាំមកហើយ ខណៈដែល​ Real Madrid គឺជាក្លឹបទី១ដែល Messi បានជួបប្រកួតច្រើនជាងគេ ដោយរកបានគ្រាប់បាល់ចំនួន ២៧គ្រាប់ និងធ្លាប់បានរកគ្រាប់បាល់ Hat Tricks ២ដងលើក្លឹបយក្សមួយនេះ។

៥. Espanyol (២៥គ្រាប់)

Messi vs Espanyol 
Messi vs Espanyol 

ក្លឹប Barcelona មិនដែលទទួលបរាជ័យឡើយទល់នឹងក្រុមមួយនេះនៅពេលដែល Messi រកបានគ្រាប់បាល់ ដែលធ្វើឲ្យ Messi រកបាន២៥គ្រាប់លើក្លឹបមួយនេះ ដែលគ្រាប់បាល់ចុងក្រោយបង្អស់នោះគឺក្នុងជំនួបជ័យជម្នះ ២-០ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ៕

Messi 
Messi 
Messi 
Messi 
Messi 
Messi 
Messi 
Messi 

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T