Disney ត្រូវបង្ខំចិត្តពន្យារពេលចាក់បញ្ចាំងរឿង Mulan ដោយសារតែ Covid-19 (មានវីដេអូ)

//s5.kh1.co/1a/1a80f3675efd23647abf339134bf2e1c46927ad7.jpg
នារី

 ១៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្សែភាពយន្ត Mulan ​ត្រូវបានពន្យារពេលចាក់បញ្ចាំង ដោយសារតែការរីករាលដាលនៃ Covid-១៩។

ខ្សែភាពយន្តដែលដកស្រង់ចេញពីគំនូរជីវចលរបស់ Disney ដែលផលិតក្នុងឆ្នាំ១៩៩៨ ដែលមានចំណងជើងថា Mulan បានគ្រោងចាក់បញ្ចាំងនៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ តែជារឿងគួរឲ្យស្តាយដែលខ្សែភាពយន្តនេះត្រូវបានពន្យារពេលចាក់បញ្ចាំង ដោយសារតែការគម្រាមកំហែងពីវីរុស Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/ed/edc517cd953e99ac87fc98207cb24a21f7c633cf.png

មិនត្រឹមតែរឿង Mulan នេះទេ Disney ក៏បានពន្យារពេលរឿងដែលខ្លួនបានផលិតដូចជា The New Mutants និង Antlers គឺមិនទាន់បានសម្រេចចិត្តនៅឡើយទេ ថាតើត្រូវលើកការចាក់បញ្ចាំងទៅថ្ងៃណាពិតប្រាកដ ខណៈដែល Coivd-19 កំពុងតែរីករាលដាលនៅតំបន់អឺរ៉ុប។

https://s5.kh1.co/__image/w=650,h=300,q=100/9f/9f3d3c55f6c523ecdf709fdeeb9a01a82aba70cc.png

រឿង Mulan នេះត្រូវបានរាយការណ៍ឲ្យដឹងថា ចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ នេះមិនទាន់រាប់បញ្ចូលការធ្វើទីផ្សារផ្សព្វផ្សាយនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា​រឿង Mulan គឺជារឿងចុងក្រោយហើយដែលត្រូវបានរំសាយការចាក់បញ្ចាំងដោយសារតែដើម្បីបង្ការការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី Covid-19 ដែលកំពុងតែ​បញ្ជ្រាបខ្លួននៅពាសពេញពិភពលោក៕

ទស្សនាវីដេអូ Highlight៖

poster រឿង Mulan
poster រឿង Mulan
poster រឿង Mulan ១៩៩៨ និង Mulan ២០២០
poster រឿង Mulan ១៩៩៨ និង Mulan ២០២០
តួរសម្តែជា Mulan
តួរសម្តែជា Mulan
តួរសម្តែជា Mulan
តួរសម្តែជា Mulan
តួរសម្តែក្នុងរឿង Mulan
តួរសម្តែក្នុងរឿង Mulan
poster រឿង Mulan
poster រឿង Mulan

ប្រភពMetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T