កប់សារី! Tom Holland ទំលាយឲ្យដឹងថា ដៃគូចាស់របស់ខ្លួននឹងមានវត្តមានក្នុងរឿងថ្មី Spider-Man 3

//s5.kh1.co/cd/cdbf8c27f67b9df717bf8fa6cb2b6cb5f3d9fd53.jpg
នារី

 ១៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តួរអង្គ Spider Man លោក Tom Holland បានបញ្ជាក់ថា ដៃគូរក្នុងរឿងចាស់ នាង Zendaya នឹងត្រលប់មកសម្តែងរួមជាមួយខ្លួនវិញក្នុងរឿងថ្មី Spider-Man 3។

Tom Holland បានបញ្ជាក់ថា ខ្លួននឹងបន្តសម្តែងក្នុងខ្សែភាពយន្ត Spider-Man ថ្មីមួយទៀត បន្ទាប់ពីមានរឿងរកាំរកួសច្រើនទាក់ទិននឹងបញ្ហារវាង Disney និង Sony កាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្តែងជាតួរអង្គ Peter Parker បានឲ្យដឹងថា​៖ "ខ្ញុំពិតជាសប្បាយចិត្តណាស់ពីដំណឹងនេះ យើងនឹងចាប់ផ្តើមថតរឿង Spider-Man 3 នៅខែកក្កដា ខាងមុខនេះ នៅ Atlanta"។

Tom Holland បន្ថែមថា Zendaya នឹងបង្ហាញមុខច្រើនក្នុងរឿងនេះ តែមិនច្បាស់ឡើយអំពីទំនាក់ទំនងរវាងតួរអង្គទាំង២ក្នុងវគ្គថ្មីនេះ។

អ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ចំពោះអនាគតរបស់តារាសម្តែង Tom Holland កាលពីមានជម្លោះខ្វែងគំនិតគ្នារវាង Disney និង Sony ដែលធ្វើឲ្យអនាគតតារាវ័យក្មេងរូបនេះស្ថិតក្នុងភាពស្រពេចស្រពិល។

តែទោះជាយ៉ាងណា Tom Holland បានឲ្យដឹងថា វាមិនមានព័ត៌មានអាក្រក់អីទេ ខណៈដែល Tom បានបង្ហើបឲ្យដឹងថា ខាង Sony មាន Idea ដ៏អស្ចារ្យអំពីការចាត់ចែង Spider-Man។ តារាសម្តែងជាតួរអង្គ Peter Parker បានប្រាប់ MTV International ឲ្យដឹងថា៖ "អនាគតរបស់ Spider-Man នៅតែភ្លឺស្វាងជាមួយ Sony យើងមាន Idea ថ្មីៗដ៏អស្ចារ្យ នៃរបៀបដែលយើងអាចចាត់ចែង តួរអង្គ Spider-Man ដោយគ្មាន MCU"៕

សូមទស្សនារូបភាពខាងក្រោម៖

Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ
Spider-Man
Spider-Man
Spider-Man
Spider-Man
Peter Parker និង MJ
Peter Parker និង MJ
Tom Holland តួរអង្គ Peter Parker (Spider Man)
Tom Holland តួរអង្គ Peter Parker (Spider Man)
Tom Holland តួរអង្គ Peter Parker (Spider Man)
Tom Holland តួរអង្គ Peter Parker (Spider Man)
Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ
Peter Parker និង MJ

ប្រភពmetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T