តោខៀវ Chelsea ត្រៀមប្រជែង Barcelona ជះ លុយទិញយកទ័ពស្រួចម្នាក់ពីអ៊ីតាលី

//s5.kh1.co/6c/6c17cc6b5a55d641f64eaac19e2c92fccf17319f.jpg
កីទ្បា

 ១៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើយោងតាមរបាយការណ៍ពី អេស្ប៉ាញបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងត្រៀមជះលុយធំដើម្បីនាំយកកីឡាករតំបន់ប្រយុទ្ធ Martinez ពីក្លឹប Inter Milan ។

កីឡាករវ័យ២២ឆ្នាំ Lautaro Martinez បានធ្វើព្យុះភ្លៀងជាខ្លាំងនៅលីគកំពូលអ៊ីតាលី បន្ទាប់ពីបានផ្លាស់ពីក្លឹប Racing Club កាលពីឆ្នាំ២០១៨។ ការរកបាន២៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៦ ប្រកួត បានធ្វើឲ្យក្លឹបគីឡូធ្ងន់ៗពេញចិត្តពេញថ្លើមជាខ្លាំងដូចជា Barcelona និង Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=540,h=393,q=100/a8/a83485b0f588986a33d0f07ae936b7c4c484c1ed.png
https://s5.kh1.co/__image/w=615,h=409,q=100/c6/c6b8f63814fae060990bd7fe52405f577ce4b0ee.png

តែទោះជាយ៉ាងណា បើយោងតាមរបាយការណ៍ពីអេស្ប៉ាញបានអះអាងថា Chelsea នឹងត្រៀមជះ លុយធំប្រមាណ ១០០លានផោន ដែលជាតម្លៃទិញផ្តាច់កុងត្រារបស់កីឡាកររូបនេះជាមួយ Inter Milan ដើម្បីនាំយក Martinez មកកាន់ទឹកដីអង់គ្លេស។

https://s5.kh1.co/__image/w=615,h=415,q=100/d7/d7aa8597e9dd0d114b222b8fb673286eeffd8ca7.png

បើទោះជា Chelsea ហ៊ានជះលុយធំក្តី ក៏អ្វីៗអាចនឹងមិនងាយស្រួលទេ ដោយសារតែកីឡាករផ្ទាល់ធ្លាប់បានបង្ហើបឲ្យដឹងថា ខ្លួនមានក្តីស្រមៃ ប្រកៀកស្មាគ្នាជាមួយ Lionel Messi នៅតំបន់ប្រយុទ្ធ។ ខណៈពេលដែល Barca មានអាទិភាពក្នុងការដោះដូរនេះក្តីក៏ក្លឹបយក្សអេស្ប៉ាញមួយនេះយល់ច្បាស់ ថា ការផ្លាស់ប្តូរគោលដៅពី Neymar មក Martinez ភ្លាមៗនេះមិនមែនជារឿងងាយទេ៕

https://s5.kh1.co/__image/w=540,h=411,q=100/58/5885ef451212a855cab4daddbfae229bfac53bb5.png
https://s5.kh1.co/__image/w=644,h=510,q=100/11/118802abfb11be009531a1132051cc0b197211a9.png
https://s5.kh1.co/__image/w=650,h=488,q=100/ff/ff992aea980d0d68e4badbd1e1917a31da955251.png
https://s5.kh1.co/__image/w=650,h=458,q=100/d3/d3c0f45e1c8ca27d2b99f72282ae8fcaa4c9ce50.png

ប្រភពmetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T