គីឡូចាស់ម្នាក់ថា វាជារឿងអយុត្តិធម៌ណាស់ បើឲ្យ Liverpool លើកពាន ពេលបញ្ចប់រដូវកាលមុនកំណត់ ដោយសារ Covid-19

//s5.kh1.co/43/43c22b0548188af9894d80cdb4989fd371046bfb.jpeg
កីទ្បា

 ១៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតវីរបុរសក្លឹប Newcastle United លោក Shearer បានប្រាប់កាសែត TheSun ឲ្យដឹងថា វាជារឿងអយុត្តិធម៌ណាស់ បើឲ្យ Liverpool លើកពានពេលបញ្ចប់រដូវកាលមុនកំណត់

អង់គ្លេស៖ គីឡូចាស់ក្នុងពិភពបាល់ទាត់អង់គ្លេស លោក Alan Shearer ជឿជាក់ថា វាជារឿងដែលអយុត្តិធម៌បំផុតដែលឲ្យ Liverpool លើកពាន នៅពេលរដូវកាលត្រូវបញ្ចប់មុនកាលកំណត់ ដោយ សារការគម្រាមកំហែងពី Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shearer 
Shearer 

ក្រុមហង្សក្រហមរបស់លោក Klopp នៅសល់តែជ័យជម្នះ ២ប្រកួតទៀតប៉ុណ្ណោះនឹងអាចលើកពាន Premier League ដែលខកខានអស់៣០ឆ្នាំនេះបានហើយ តែដោយសារតែការរីករាលដាលនេះវីរុស Covid-19 បានធ្វើឲ្យក្តីស្រមៃរបស់ក្លឹបមួយនេះត្រូវពន្យារពេលក៏ព្រោះតែបាល់ទាត់អង់គ្លេសទាំងមូលត្រូវផ្អាកការប្រកួតទាំងស្រុងនៅពេលនេះ។

Shearer 
Shearer 
Shearer និងកីឡាករ Liverpool 
Shearer និងកីឡាករ Liverpool 

អតីតវីរបុរសក្លឹប Newcastle United លោក Shearer បានប្រាប់កាសែត TheSun ឲ្យដឹងថា៖ "ការលើកពានដោយមិនទាន់ចប់រដូវកាលត្រូវតែជាជម្រើសចុងក្រោយបង្អស់។ ក្នុងលក្ខខណ្ឌដែលរដូវកាលមិនអាចបញ្ចប់ នោះគ្មានផ្លូវមានអ្នកឈ្នះពាន ឬចាញ់នោះទេ។ ខ្ញុំមិនអាចមើលឃើញថាវាជារឿងយុត្តិធម៌ក្នុងការប្រគល់ពានឲ្យពួកគេ បើទោះជាមិនមានក្រុមណាអាចឡើងពិន្ទុទាន់ Liverpool ក្តី ។ បើសិនជាអ្នកមិនអាចបញ្ចប់ការប្រកួតទាំងស្រុងទេ អ៊ីចឹងអ្នកមិនអាចលើកពានឲ្យអ្នកណា ឬសម្រេចចិត្តទម្លាក់អ្នកណាបានទេ"។

Shearer 
Shearer 

គួររំលឹកផងដែរថា Shearer គឺជាអតីតបុគ្គលជោគជ័យ១រូបក្នុងពិភពបាល់ទាត់អង់គ្លេស ក៏ដូចជាជម្រើសជាតិអង់គ្លេស មិនតែប៉ុណ្ណោះ Shearer ក៏ជាអ្នកធ្លាប់រកគ្រាប់បាល់បានច្រើនជាងគេបំផុតឲ្យ Newcastle United នៅ Premiere League ផងដែរ៕

Klopp
Klopp
Shearer កាលលេងឲ្យ Newcastle 
Shearer កាលលេងឲ្យ Newcastle 
Shearer 
Shearer 
Shearer 
Shearer 

ប្រភពmetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T