មកស្គាល់កីឡាករ ១៥ រូប ស៊ីថ្លៃបំផុតនៅ Premier League ឆ្នាំ ២០២០

//s5.kh1.co/5c/5c67fefe0df1dd8feaf09dfec5137f545e8c4601.jpg
កីទ្បា

 ១៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ ១៥ រូប ដែលទទួលបានថ្លៃនឿយហត់ បូករួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗច្រើនបំផុតក្នុងឆ្នាំ២០២០នេះ។

English Premier League គឺជា League ដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ការប្រកួតប្រជែងនៅ EPL ក៏ទាក់ទាញចំណាប់អារម្មណ៍របស់តារាបាល់ទាត់ល្បីៗ និងអាចរកបានប្រាក់ចំណូលខ្ពស់នៅក្លឹបធំៗក្នុងប្រទេសអង់គ្លេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កីឡាករ Alexis Sanchez បានក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ក្រោយសម្រេចចាកចេញពីក្លឹប Arsenal មកចូលរួមជាមួយក្លឹប Manchester United ដោយទទួលបានប្រមាណ ២៦ លានអឺរ៉ូក្នុងមួយឆ្នាំក្រោយកាត់ពន្ធរួច។

ថ្ងៃនេះ khmerload សូមនាំមកកីឡាករ ១៥ រូប ដែលទទួលបានថ្លៃនឿយហត់ បូករួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗច្រើនបំផុតក្នុងឆ្នាំ២០២០នេះ៖

១៥-កីឡាករការពារជម្រើសជាតិអង់គ្លេស Harry Maguire៖ កំពុងលេងឱ្យក្លឹប Manchester United ដោយទទួលបាន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Harry Maguire
កីឡាករ Harry Maguire

១៤-កីឡាករខ្សែការពារជម្រើសជាតិហូឡង់ Virgil van Dijk៖ កំពុងលេងឱ្យក្លឹប Liverpool ដោយទទួលបាន ១០.១ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

១៣-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Roberto Firmino៖ កំពុងលេងឱ្យក្លឹប Liverpool ដោយទទួលបាន ១១ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Roberto Firmino
កីឡាករ Roberto Firmino

១២-កីឡាករប្រយុទ្ធជម្រើសជាតិបារាំង Alexandre Lacazette៖ កំពុងលេងឱ្យក្លឹប Arsenal ដោយទទួលបាន ១១.១ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

១១-កីឡាករខ្សែបម្រើសជម្រើសជាតិបារាំង Tanguy Ndombele៖ កំពុងលេងឱ្យក្លឹប Tottenham Hotspur ដោយទទួលបាន ១២.៣ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele

១០-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane៖ កំពុងលេងឱ្យក្លឹប Tottenham Hotspur ដោយទទួលបាន ១២.៣ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Harry Kane
កីឡាករ Harry Kane

៩-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Marcus Rashford៖ កំពុងលេងឱ្យក្លឹប Manchester United ដោយទទួលបាន ១២.៣ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

៨-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mohamed Salah៖ កំពុងលេងឱ្យក្លឹប Liverpool ដោយទទួលបាន ១២.៣ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

៧-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Sergio Agüero៖ កំពុងលេងឱ្យក្លឹប Manchester City ដោយទទួលបាន ១៤.១ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Sergio Agüero
កីឡាករ Sergio Agüero

៦-កីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំង Anthony Martial៖ កំពុងលេងឱ្យក្លឹប Manchester United ដោយទទួលបាន ១៥.៣ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Anthony Martial
កីឡាករ Anthony Martial

៥-កីឡាករខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Mesut Özil៖ កំពុងលេងឱ្យក្លឹប Arsenal ដោយទទួលបាន ១៦.៥ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Mesut Özil
កីឡាករ Mesut Özil

៤-កីឡាករខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba៖ កំពុងលេងឱ្យក្លឹប Manchester United ដោយទទួលបាន ១៧.៨ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

៣-កីឡាករខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling៖ កំពុងលេងឱ្យក្លឹប Manchester City ដោយទទួលបាន ១៨.៥ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

២-កីឡាករខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក Kevin De Bruyne៖ កំពុងលេងឱ្យក្លឹប Manchester City ដោយទទួលបាន ១៩.៧ លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne

១-កីឡាករចាំទីជម្រើសជាតិអេស្ប៉ាញ David de Gea៖ កំពុងលេងឱ្យក្លឹប Manchester United ដោយទទួលបាន ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ៕

កីឡាករ David de Gea
កីឡាករ David de Gea

ប្រភពbesoccer


Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T