ក្តីស្រមៃចង់បានកីឡាករជើងស៊ុតទាំង២នេះ អាចជា​រឿងមិន​ងាយ​​ស្រួលទេសម្រេាប់ Real Madrid

//s5.kh1.co/6c/6cd4083bdf89a8e79390ce24c6b68881f52c1b69.jpg
កីទ្បា

 ១៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាឆ្នើមវ័យក្មេងទាំង២ Kylian Mbappe និង Erling Haaland កំពុងស្ថិតក្នុងផ្ទាំង​សុីប​របស់​ក្លឹបយក្សស Real Madrid

អេស្ប៉ាញ ៖ តារាឆ្នើមវ័យក្មេងទាំង២ Kylian Mbappe និង Erling Haaland កំពុងស្ថិតក្នុងផ្ទាំង​សុីប​របស់​ក្លឹបយក្សស Real Madrid ក្នុងការយកមករាប់រងតំបន់ប្រយុទ្ធ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mbappe គឺជាគោលដៅធំរបស់ក្លឹបមួយនេះ ប៉ុន្តែបើយោងតាមស្ថានភាពកុងត្រារបស់កីឡាកររូបនេះនៅ PSG រូបគេនឹងមិនអាចលក់ចេញបានទេ រហូតដល់ឆ្នាំ២០២១ ឯណោះ ។

Mbappe
Mbappe

ចំណែក Haaland របស់ Dortmund ឯណោះវិញកំពុងធ្វើព្យុះភ្លៀងខ្លាំងក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយក្លឹបថ្មី ខណៈដែលមានតំលៃខ្លួនត្រឹម៧៥លានអុឺរ៉ូប៉ុណ្ណោះ តែទោះជាយ៉ាងណា Dortmund នឹងមិនព្រមវៃចេញគ្រាប់ពេជ្រ​ដែលទើបនឹងសម្រឹងសម្រាំងបានដោយងាយៗនោះទេ ។

Haaland
Haaland

ការទិញកីឡាករទាំង២នេះចូលក្លឹបអាចជារឿងពិបាកមួយរបស់ Real ក្នុងការយកមកកែលំអតំបន់ប្រយុទ្ធ ខណៈដែលកីឡាករទាំង២កំពុងតែស្ថិតក្នុងបេះដូងរបស់គ្រូបង្វឹកពួកគេរៀងៗខ្លួន ហើយមួយវិញទៀតការដែល​យកកីឡាករទាំង២ឲ្យមកប្រគាកស្មាគ្នានៅតំបន់ប្រយុទ្ធក៏ពិបាកដែរ ត្បិតអីគេទាំង២ក៏ហាក់មិនត្រូវគ្នាប៉ុន្មានដែរ​ ដោយកាលពីថ្មីៗនេះ Mbappe ក៏ដូចជាមិត្តរួមក្រុមនៅ PSG បានបង្ហោះវីដេអូធ្វើ Style អបអរឌឺដងចំៗដល់ Haaland ទៀត ក្រោយ PSG ទំលាក់ Dortmund ចេញពី Champion League ៕

Mbappe ធ្វើ Style អបអរដឺ Haaland
Mbappe ធ្វើ Style អបអរដឺ Haaland
Mbappe ធ្វើ Style អបអរដឺ Haaland
Mbappe ធ្វើ Style អបអរដឺ Haaland
Haaland និង Mbappe
Haaland និង Mbappe
Haaland និង Mbappe
Haaland និង Mbappe

ប្រភពmarca

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T