ហេតុផល២យ៉ាង ដែលអាចធ្វើឲ្យ Barcelon ស្នើសុំលើកពាន La Liga មុនចប់រដូវកាលបាន

//s5.kh1.co/f4/f42cd6e8e8fec12f03e5a76f8521ce5763584ea0.jpg
កីទ្បា

 ១៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានហេតុផល២ដែល Barcelona អាចស្នើរសុំលើកពាន La Liga បាន បើសិនជារដូវកាលត្រូវបញ្ចប់ត្រឹមនេះ​ ដោយសារតែ​ Covid-19

អេស្ប៉ាញ៖ លីគកំពូលអេស្ប៉ាញ La Liga បានផ្អាកការប្រកួតទាំងស្រុងរយៈពេល២សប្តាហ៍ដើម្បីរងចាំភាពស្ងប់ស្ងាត់ឡើងវិញនៃវីរុស Covid-19 បើទោះជាប្រធានលីគ La Liga លោក Javier Tebas​ បានឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា គម្រោងនៃការបញ្ចប់រដូវកាលគឺនៅមិនទាន់ច្បាស់នៅឡើយទេ ហើយពួកគេក៏ស្ថិតក្នុងភាពស្រពេចស្រពិលដែរថាតើ ប្រកួតដល់សេសសល់ទាំងប៉ុន្មាននោះ អាចនឹងមានការប្រកួតឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Javier Tebas​ ប្រធានលីគ La Liga 
Javier Tebas​ ប្រធានលីគ La Liga 

យោងតាមរបាយការណ៍បានឲ្យដឹងថា បើតាមស្ថានភាពនេះ​ ក៏ដូចជាការដែលអាចនឹងបិទរដូវកាលត្រឹមនេះ ក្លឹបដែលកំពុងឈលេខ១កំពូលតារាង Barcelona នឹងស្នើសុំដើម្បីបានលើកពានមុនចប់រដូវកាល។ ក្លឹប Barcelona អាចធ្វើបែបនេះបានក្រោមហេតុផល២គឺ ​ហេតុផលទី១គឺថា Barcelona គឺកំពុងមានពិន្ទុច្រើនជាង Real Madrid នៅពេលដែលរដូវកាលអាចនឹងបិទត្រឹមនេះដោយសារ Covid-19។

កីឡាករ Barcelona លើកពាន La Liga រដូវកាលមុន
កីឡាករ Barcelona លើកពាន La Liga រដូវកាលមុន

ហេតុផលមួយទៀតនោះគឺ​ Barcelona បានឈរលើកំពូលតារាង ដោយមានពិន្ទុលើសគេ​ នៅពាក់កណ្តាលរដូវកាល ដែលកាលនោះ Barca មិន៤០ពិន្ទុលើកំពូលតារាង La Liga។

ទោះជាយ៉ាងណាករណីបែបនេះមិនដែលកើតមានក្នុងលីគកំពូល La Liga ឡើយ។ បើសិនជាការប្រកួតមិនអាចចាប់ផ្តើមសាជាថ្មីទេនោះ មានតែសហព័ន្ធបាល់ទាត់អេស្ប៉ាញ និង La Liga ទេជាអ្នកសម្រេចថា តើក្រុមណាជាម្ចាស់ជើងឯក ឬក៏បញ្ចប់រដូវកាលទៅដោយទុកពានឲ្យនៅទំនេរ៕

កីឡាករ Barcelona
កីឡាករ Barcelona
កីឡាករ Barcelona
កីឡាករ Barcelona
Messi , Iniesta លើកពាន La Liga រដូវកាលមុន
Messi , Iniesta លើកពាន La Liga រដូវកាលមុន

ប្រភពaf

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T