ចុមយក្ស! នៅក្មេងសោះ Zidane ហ៊ានឱ្យដល់ទៅ ៨០លានផោន...!

//s5.kh1.co/02/02e15614ced8cedf05d56c6f0d7f05afdaaa2069.jpg
កីទ្បា

 ១៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Zinedine Zidane កំពុងពិចារណាចុះហត្ថលេខាយកកីឡាករ Eduardo Camavinga ពីក្លឹប Stade Rennais FC ឬ Rennes របស់លីគកំពូលបារាំង។

យោងតាមសារព័ត៌មានរបស់ Don Balon អ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane កំពុងពិចារណាចុះហត្ថលេខាយកកីឡាករ Eduardo Camavinga ពីក្លឹប Stade Rennais FC ឬ Rennes របស់លីគកំពូលបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

អតីតប្រធានក្រុមជម្រើសជាតិបារាំងខាងលើ ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងលើទម្រង់លេងរបស់យុវជនដែលបណ្តុះបណ្តាលដោយផ្ទាល់ពីក្លឹប Rennes វ័យ ១៧ឆ្នាំខាងលើ និងមើលឃើញថា Camavinga គឺជាតារាបាល់ទាត់ល្បីមួយរូបនៅកីឡដ្ឋាន Santiago Bernabeu នាពេលអនាគត។

លោក Zinedine Zidane
លោក Zinedine Zidane

ក្លឹបកញ្ចុំផ្កាយ Real Madrid ទំនងនឹងត្រូវចំណាយប្រមាណ ៨០លានផោន ដើម្បីទាក់ចិត្តក្លឹប Rennes និងខ្សែបម្រើការពារជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំរូបនេះ នារដូវក្តៅខាងមុខ។

សូមបញ្ជាក់ថា Camavinga ត្រូវបានគ្រូបង្វឹករបស់ក្លឹប លោក Julien Stéphan កោះហៅឱ្យចូលរួមជាមួយក្រុមឈុតធំកាលពីដើមឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ដោយបង្ហាញខ្លួនឱ្យក្លឹបសរុបចំនួន ៤៣ប្រកួត ក្នុងនោះរូបគេរកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ផងដែរ៕

លោក Julien Stéphan
លោក Julien Stéphan

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T