ហង្សក្រហម គ្រោងវៃចេញកីឡាករឈុតធំ ៤រូប ដើម្បីទុកចន្លោះសម្រាប់កីឡាករថ្មី

//s5.kh1.co/3a/3a17f6bd69783619309fa4e16952b099ed8a75b9.jpg
កីទ្បា

 ១៥-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

កីឡាករ៤រូប អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញក្រោយបញ្ចប់រដូវកាលនេះ។

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិស្វីស Xherdan Shaqiri, ខ្សែការពារជម្រើសជាតិក្រូអាត Dejan Lovren, ខ្សែការពារអន្តរជាតិអង់គ្លេស Nathaniel Clyne និងខ្សែបម្រើអន្តរជាតិអង់គ្លេស Adam Lallana អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញក្រោយបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករឈុតធំ Liverpool លើកពាន UCL ឆ្នាំ២០១៩
កីឡាករឈុតធំ Liverpool លើកពាន UCL ឆ្នាំ២០១៩

យោងតាម Liverpool Echo ក្លឹបហង្សក្រហម Liverpool បានត្រៀមខ្លួនរួចរាល់ដោយគ្មានកីឡាករ ទាំងបួនរូបខាងលើដោយពួកគេអាចចាកចេញដោយមិនមានតម្លៃខ្លួនក្រោយកិច្ចសន្យារបស់ពួកគេបញ្ចប់ និងទុកកៅអីសម្រាប់ក្លឹបនាំចូលកីឡាករថ្មីផងដែរ។

កីឡាករ  Dejan Lovren និងកីឡាករ  Xherdan Shaqiri អំឡុងពេលហ្វឹកហាត់
កីឡាករ Dejan Lovren និងកីឡាករ Xherdan Shaqiri អំឡុងពេលហ្វឹកហាត់

សូមជម្រាបផងដែរថា Shaqiri ត្រូវបានក្លឹប Liverpool ទិញពីក្លឹប Stoke City កាលពីដើមរដូវកាល ២០១៨-២០១៩ ក្នុងតម្លៃ ១៤.៧ លានផោន ជាមួយកុងត្រាដល់ចប់រដូវកាល ២០២២ -២០២៣។ ចំណែកកីឡាករ បីរូបផ្សេងទៀត ត្រូវបានក្លឹប Liverpool ទិញពីក្លឹប Southampton ទាំងបីតែម្តង រួមមាន កីឡាករ Dejan Lovren ក្នុងតម្លៃ ២៥.៣ លានផោន កាលពីដើមរដូវកាល ២០១៤-២០១៥ និងចប់កុងត្រានារដូវកាលក្រោយ ស្របពេល Nathaniel Clyne បានមកដល់ Liverpool នៅរដូវកាលបន្ទាប់ ក្នុងតម្លៃ ១៧.៧លានផោន ដែលកុងត្រានឹងអស់សុពលភាពក្រោយចប់រដូវកាលនេះ។

កីឡាករ Nathaniel Clyne
កីឡាករ Nathaniel Clyne

អតីតប្រធានក្រុម Southampton កីឡាករ Adam Lallana បានចូលរួមជាមួយ Liverpool កាលពីដើមរដូវកាល ២០១៤-២០១៥ ក្នុងតម្លៃ ៣១ លានផោន ខណៈកុងត្រានឹងបញ្ចប់នៅរដូវកាលនេះ ស្របពេលដែលលោក Jürgen Klopp អ្នកចាត់ការ Liverpool ក៏មានគម្រោងបន្តកិច្ចសន្យាសម្រាប់ Lallana ប៉ុន្តែរូបគេបានបដិសេធ ហើយអាចនឹងត្រលប់ចូលរួមជាមួយក្លឹបចាស់ Southampton វិញផងដែរ៕

កីឡាករ Adam Lallana និងលោក Jürgen Klopp
កីឡាករ Adam Lallana និងលោក Jürgen Klopp

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T