ត្រៀមសើចឲ្យហើយទៅ! រឿង កុមារី២៥ឆ្នាំ វគ្គ៣ បានប្រកាសចេញផ្ទាំងរូបភាពតួអង្គសំខាន់ៗទាំង៤ (មានវីដេអូ)

//s5.kh1.co/24/24bfd269bc284119bfb372c3f0eb7ba25de93e7f.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

សែភាពយន្តខ្មែរខ្នាតធំដ៏ល្បីល្បាញ រឿង កុមារី ២៥ឆ្នាំ បានត្រឡប់មកវិញជាមួយនឹងវគ្គទី ៣របស់ខ្លួន

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរខ្នាតធំដ៏ល្បីល្បាញ រឿង កុមារី ២៥ឆ្នាំ បានត្រឡប់មកវិញជាមួយនឹងវគ្គទី ៣របស់ខ្លួន បន្ទាប់ពីរឿងនេះធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាចំនួន២វគ្គរួចមកហើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះ ទស្សនិកជនភាគច្រើន ជាពិសេសអ្នកគាំទ្ររឿងនេះផ្ទាល់ ប្រាកដជារង់ចាំយ៉ាងអន្ទះសារនូវការត្រឡប់មកវិញរបស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង នី មុល្លិកា បន្ទាប់ពីអ្នកនាងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ផ្ទាំងរូបភាពបង្ហាញពីតួអង្គសំខាន់ៗ ខាងក្រុមការងាររបស់ខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបានបង្ហាញពីរូបភាពរបស់តួអង្គតែបួនរូបប៉ុណ្ណោះ រួមមាន អ្នកនាង នី មុល្លិកា សម្ដែងជាតួអង្គកណ្ដូប លោក ញ៉ែម សុគន្ធ សម្ដែងជាតួអង្គ សុគន្ធ ហើយ នាយក្រូច សម្ដែងជាតួអង្គនាយស្វិត និងលោកជីវ័ន្ត សម្ដែងជាតួអង្គ នាយក្រញ៉ាញ់។

រឿង កុមារី ២៥ឆ្នាំ វគ្គ៣ ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងផលិតដោយ ផលិតកម្ម កងចក្រ ភីជឈ័រ ហើយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅថ្ងៃទី២ ខែមេសា ខាងមុខនេះហើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នី មុល្លិកា
នី មុល្លិកា
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
នាយក្រូច
នាយក្រូច
លោក ជីវ័ន្ត
លោក ជីវ័ន្ត
នី មុល្លិកា
នី មុល្លិកា
នី មុល្លិកា
នី មុល្លិកា
នាយក្រូចញ៉ែម សុគន្ធនី មុល្លីកាវី ជីវ័ន្ត
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T