ចម្លែកណាស់! ជនជាតិឥណ្ឌាមួយក្រុមនាំគ្នាធ្វើពិធីបណ្តេញវីរុសកូវីដ១៩ (មានវីដេអូ)

//s5.kh1.co/7b/7bf5e2c1e2e8a8719675692f9da23c7347dcea9b.jpg
សង្គម

 ១៤-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ជនជាតិឥណ្ឌាមួយក្រុម ដែលបានធ្វើពិធីអ្វីម៉្យាង ទំនងដូចជាពិធីសាសនា ដើម្បីបណ្តេញវីរុសកូវីដ១៩

ឥណ្ឌា៖ បច្ចុប្បន្ន ការរីករាលដាលនៃវីរុសកូវីដ១៩ (COVID-19) បានក្លាយទៅជាបញ្ហាសកល ដោយ​សារវីរុសនេះបានឆ្លងទៅដល់មនុស្សជាច្រើនម៉ឺននាក់ នៅ១៤៥ប្រទេស គួរឲ្យព្រួយបារម្ភជាពន់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការឆ្លើយតបទៅនឹងមហន្តរាយផ្នែកសុខភាពមួយនេះ អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជារដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធបានចាត់ចែងវិធានការយ៉ាងតឹងរ៉ឹងបំផុត រួមមានទាំងវិធានការខាងផ្នែកសុខាភិបាល និងការបរទេស ដើម្បីធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់មិនឲ្យជំងឺនេះរីករាលដាលកាន់តែធ្ងន់ធ្ងរ។

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម Facebook មានការចែករំលែកនូវវីដេអូមួយរបស់ជន ជាតិឥណ្ឌាមួយក្រុម ដែលបានធ្វើពិធីអ្វីម៉្យាង ទំនងដូចជាពិធីសាសនា រីឯអ្នកចូលរូមគ្រប់ៗរូបត្រូវកាន់ទៀនបំភ្លឺ និងស្រែកតាមអ្នកដឹកនាំពិធីនោះថា "Corona go....Go Corona! (ចេញទៅកូរ៉ូណា!)"

ថ្វីត្បិតតែពិធីនេះមានគោលបំណងបណ្ដេញវីរុសកូវីដ១៩ក៏ពិតមែន ប៉ុន្តែអ្នកលេងហ្វេសប៊ុកមួយចំនួនគិតថាវាជារឿងអស់សំណើច ហើយថែមទាំងបានបញ្ចេញមតិបែបឌឺដងថា "កូរ៉ូណាមានប្រភពមកពីប្រទេសចិន ដូច្នេះវាប្រហែលជាមិនយល់ភាសាអង់គ្លេសនោះទេ"

សូមទស្សនាវីដេអូខាងក្រោម៖

ការបញ្ចេញមតិរបស់អ្នកលេងហ្វេសប៊ុក
ការបញ្ចេញមតិរបស់អ្នកលេងហ្វេសប៊ុក
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T