Juve ច្រានចោលការផ្ទេរក្នុងតម្លៃ ៨០លានផោនសម្រាប់ ជម្រើសជាតិអាល្លឺម៉ង់មួយរូប

//s5.kh1.co/0c/0cf14b2180904a1091c1e74c7ff0093bf1cde4cf.jpg
កីទ្បា

 ១៤-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ត្រឹមវ័យ ២០ឆ្នាំ ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់រូបនេះ អាចរកបាន ១០គ្រាប់ និងបញ្ជូនបាល់បាន ៨ដង ក្នុង៣៤ប្រកួត

ខ្សែបម្រើប្រយុទ្ធ Kai Havertz របស់ក្លឹប Bayer Leverkusen បានទទួលការចាប់អារម្មណ៍ពីក្លឹបសេះបង្កង់ Juventus ប៉ុន្តែពួកគេបានសម្រេចចិត្តបោះបង់ការផ្ទេរក្នុងរដូវក្តៅនេះវិញ។ នេះបើយោងតាមរបាយការណ៍របស់​សារព័ត៌មាន Calcio Mercato។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Kai Havertz (អាវខ្មៅ) លេងឱ្យក្លឹប Bayer Leverkusen
 កីឡាករ Kai Havertz (អាវខ្មៅ) លេងឱ្យក្លឹប Bayer Leverkusen

Havertz ត្រូវបានវាយតម្លៃថាមានតម្លៃខ្លួនប្រមាណ ៨០លានផោន ដោយមានចំណាប់អារម្មណ៍ពីក្លឹបនៅលីគ​កំពូលអាល្លឺម៉ង់ និងលីគកំពូលអង់គ្លេសផងដែរ ចំណែកឯក្លឹប Juventus ត្រូវបានរាយការណ៍ថា បានច្រានចោល​ក្នុងការផ្ទេរនេះ។

កីឡាករ Kai Havertz (អាវក្រហម) ប្រកួតជាមួយក្លឹប Juventus
កីឡាករ Kai Havertz (អាវក្រហម) ប្រកួតជាមួយក្លឹប Juventus

បែបណាក្តី ត្រឹមវ័យ ២០ឆ្នាំ ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់រូបនេះ អាចរកបាន ១០គ្រាប់ និងបញ្ជូនបាល់បាន ៨ដង ក្នុង៣៤ប្រកួតឱ្យក្លឹប Bayer Leverkusen ក្នុងរដូវកាលនេះ ដែលរូបគេហាក់ដូចជាឆ្អឹងខ្នងរបស់ក្លឹប។

យុវជនថ្នាលរបស់ក្លឹបខាងលើក៏មានឱកាសប្រជែងតំណែងលេងក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលប្រមូលផ្តុំ ដោយកីឡាករល្អៗយ៉ាងច្រើននោះ (តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន) បានចំនួន ៧ប្រកួត ក្នុងនោះរកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ផងដែរ៕

កីឡាករ Kai Havertz (អាវស) លេងឱ្យជម្រើសជាតិអាល្លឺម៉ង់
កីឡាករ Kai Havertz (អាវស) លេងឱ្យជម្រើសជាតិអាល្លឺម៉ង់

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T