អតីតមន្ត្រីប៉ូលិសជាប់ពន្ធនាគារចំនួន ៤០ ឆ្នាំពីបទឃាតកម្ម

//s5.kh1.co/92/922b407de8a572ce5109f702f508fb9426b1979a.jpg
សង្គម

 ១៣-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អតីតមន្ត្រីប៉ូលិសជាប់ពន្ធនាគារចំនួន ៤០ ឆ្នាំពីបទឃាតកម្ម

អតីតមន្ត្រីប៉ូលិសម្នាក់ត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារចំនួន ៤០ ឆ្នាំពីបទសម្លាប់បុរសម្នាក់នៅក្រៅបារមួយកន្លែង។ លោក Henry Solis អាយុ ៣២ឆ្នាំ ដែលជាអតីតមន្ត្រីប៉ូលិសរូបនេះបាននិយាយថា គាត់ធ្វើឡើងក្នុងការការពារខ្លួន នៅពេលដែលព្យាយាមដេញចាប់ខ្លួនបុរសឈ្មោះ Salome Rodriguez នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៥ នៅក្រុង Pomona រដ្ឋ California ក្នុងករណីវាយប្រហារ និងប្លន់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាពេលនោះ គាត់បានដល់ម៉ោងសម្រាក និងគ្រាន់តែជាប៉ូលិសជាប់កិច្ចសន្យាម្នាក់ គាត់ប្រកែកការពារខ្លួនថា គាត់ធ្វើការមួយថ្ងៃ ២៤ម៉ោង ហើយបង្ហាញស្លាកប៉ូលិសឲ្យគេឃើញទៀតផង។ 

ចៅក្រមបានចោទប្រកាន់ Solis ពីបទឃាតកម្មកម្រិត ២ នៅក្នុងខែកុម្ភៈ។ ឪពុកម្តាយរបស់ Rodriguez ក៏បានដាក់ពាក្យប្តឹងទៅកាន់តុលាការប្រឆាំងនឹង Solis ក្នុងបទការសម្លាប់មនុស្សខុសច្បាប់ផងដែរ៕

អតីតមន្ត្រីប៉ូលិស  Henry Solis
អតីតមន្ត្រីប៉ូលិស  Henry Solis
អតីតមន្ត្រីប៉ូលិស  Henry Solis
អតីតមន្ត្រីប៉ូលិស Henry Solis
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T