ម៉ាស់ឡើងថ្លៃ និងពិបាករកទិញពេក យកអាវក្នុងច្នៃធ្វើជាម៉ាស់ ពាក់ការពារវីរុសកូវីដ-១៩

//s5.kh1.co/92/921db75836498f28edebb2cd0d9032e8a1dcf515.png
សង្គម

 ១៣-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាបង្ហាញម៉ូតប្រចាំប្រទេសជប៉ុនមួយរូប ឈ្មោះថា Asahina Yumeno បានចែករំលែករូបភាព ដែលបង្ហាញពីម៉ាស់ច្នៃឡើងពីអាវក្នុង បង្ហោះទៅលើបណ្ដាញសង្គម Twitter កាលពីថ្មីៗកន្លងទៅនេះ។

ជប៉ុន៖ ស្របពេលដែលម៉ាស់កំពុងលក់ដាច់អស់ពីស្ដុក មានមនុស្សមួយចំនួនបានរកវីធីសាស្ត្រប្លែកៗដើម្បីច្នៃម៉ាស់ដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាបង្ហាញម៉ូតប្រចាំប្រទេសជប៉ុនមួយរូប ឈ្មោះថា Asahina Yumeno បានចែករំលែករូបភាព ដែលបង្ហាញពីម៉ាស់ច្នៃឡើងពីអាវក្នុង បង្ហោះទៅលើបណ្ដាញសង្គម Twitter កាលពីថ្មីៗកន្លងទៅនេះ។ ក្នុងនោះដែរ នាងក៏បានរៀបរាប់ពីដំណាក់កាលនៃការច្នៃផងដែរ។

ដំបូងឡើយ នាងបានយកអាវក្នុងដែលឈប់ពាក់ កាត់ប៉ុងចេញជាពីរផ្នែក ហើយកាត់ខ្សែទំពក់ភ្ជាប់ពីក្រោយខ្នងចេញ។ បន្ទាប់មកទៀត កាត់ខ្សែស្មាទាំងសងខាងចេញ និងយកទៅដេរភ្ជាប់គែមប៉ុង ធ្វើជាខ្សែថ្ពក់នឹងត្រចៀកជាការស្រេច។

ចំពោះម៉ាស់អាវក្នុងនេះ នាងមិនប្រាកដឡើយថា នឹងមានប្រសិទ្ធភាពការពារវីរុសបានឬយ៉ាងណាទេ។ ប៉ុន្ដែនាងគិតថា ការយកអាវក្នុងមកធ្វើម៉ាស់ នឹងអាចជួយសង្គ្រោះផែនដីបាន។

ជុំវិញការបង្ហោះរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកចុច Like ចំនួន៧មុឺនឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

អាវក្នុង
អាវក្នុង
នាង Asahina Yumeno
នាង Asahina Yumeno
នាង Asahina Yumeno
នាង Asahina Yumeno
នាង Asahina Yumeno
នាង Asahina Yumeno
ការបង្ហោះរបស់នាង
ការបង្ហោះរបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T