អ្នកភូមិនាំគ្នាភ័យ ទូរសព្ទទៅប្ដឹងប៉ូលិស ក្រោយពីឃើញតោមួយក្បាលដើរពេញផ្លូវ លុះប៉ូលិសចុះទៅពិនិត្យ ទើបដឹងថាជា...

//s5.kh1.co/43/43f97561f19afb66139a10a8127c2d84a484a8aa.jpg
សង្គម

 ១៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប៉ូលិសទទួលបានការរាយការណ៍ជាច្រើនដងពីអ្នកភូមិ អំពីតោដ៏ធំមួយក្បាលដើរពេញផ្លូវនៅឯក្រុង Molina de Segura។

អេស្ប៉ាញ៖ ថ្មីៗកន្លងទៅនេះ ប៉ូលិសទទួលបានការរាយការណ៍ជាច្រើនលើកច្រើនសារពីអ្នកភូមិ អំពីតោដ៏ធំមួយក្បាលដើរពេញផ្លូវនៅឯក្រុង Molina de Segura។ តែលុះពេលដែលប៉ូលិសចុះទៅដល់ទីតាំងផ្ទាល់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រោះតែវាជាសុនខដ៏ធំមួយក្បាលដែលត្រូវបានគេកោររោមចេញពាក់កណ្ដាលខ្លួនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្ដី ប៉ូលិសបានបញ្ជូនសុនខនោះទៅកាន់ម្ចាស់របស់វាវិញ ហើយក៏មិនដឹងច្បាស់ពីមូលហេតុនៃការកោររោមឡើយ។

ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនជាច្រើនផ្ទុះសំណើច និងហួសចិត្តជាខ្លាំងផងដែរ។ ទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តនូវការកោររោមបែបនេះ ព្រោះមើលទៅដូចជាការបំពានទៅលើសត្វអីចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

សុនខដែលគេច្រឡំថាជាតោ
សុនខដែលគេច្រឡំថាជាតោ
សុនខដែលគេច្រឡំថាជាតោ
សុនខដែលគេច្រឡំថាជាតោ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T