បុរសម្នាក់ ចេះពាក់ម៉ាស់ការពារខ្លួនពីវីរុសកូវីដ-១៩ តែបែរជាយកទឹកមាត់ទៅបៀកលើបង្គោលដែកក្នុងរថភ្លើង (មានវីដេអូ)

//s5.kh1.co/55/5575160d123eb5b5cc4a50a9530000843b738591.jpg
សង្គម

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលជាអ្នកដំណើរនៅស្ថានីយរថភ្លើងមួយក្នុងប្រទេសប៊ែលហ្សិក បានយកទឹកមាត់របស់ខ្លួនទៅជូតលើបង្គោល។

ប៊ែលហ្សិក៖ កាលពីថ្មីៗកន្លងទៅនេះ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលជាអ្នកដំណើរនៅស្ថានីយរថភ្លើងមួយក្នុងប្រទេសប៊ែលហ្សិក បានយកទឹកមាត់របស់ខ្លួនទៅជូតបៀកលើបង្គោលដែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា បុរសរូបនោះ ដែលកំពុងតែឈរ ដោយមានពាក់ម៉ាស់ការពារវីរុសកូវីដ-១៩ បានទាញម៉ាស់ចុះ និងយកម្រាមដៃដាក់ចូលទៅក្នុងមាត់ ហើយក៏បៀកទឹកមាត់ទៅលើបង្គោលដែក។

យ៉ាងណាមិញ ក្រោយពីកើតមានទង្វើដ៏គួរឲ្យស្អប់ខាងលើនេះរួចមក រថភ្លើងត្រូវបានផ្អាកសេវាដឹកជញ្ជូន ដើម្បីសម្អាតឲ្យមានផាសុកភាពឡើងវិញ។ ចំណែកឯបុរសនោះវិញ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន។

ជុំវិញវីដេអូនោះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី៧ ខែមីនាសប្ដាហ៍មុននេះ ដោយទទួលបាននូវការជេរស្ដីយ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
បុរសរូបនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T