សត្វស្វារាប់រយក្បាលនៅថៃ ចេញដណ្ដើមចំណីគ្នាពាសពេញផ្លូវ បន្ទាប់ពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ដោយសារវីរុសកូរ៉ូណា (មានវីដេអូ)

//s5.kh1.co/38/38ad60536af32aa6830fe484cab640796ec19b37.jpg
សង្គម

 ១២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សត្វស្វារាប់រយក្បាល ត្រូវគេប្រទះឃើញចេញដណ្ដើមចំណីគ្នា នៅពាសពេញដងផ្លូវ បន្ទាប់ពីភ្ញៀវទេសចរដែលធ្លាប់ផ្ដល់ចំណីឲ្យមានការធ្លាក់ចុះខ្លាំង ដោយសារប្រទេសថៃ ក៏ដូចជាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងព្រួយបារម្ភពីវីរុសថ្មី Covid-19

ថៃ៖ សត្វស្វារាប់រយក្បាល ត្រូវគេប្រទះឃើញចេញដណ្ដើមចំណីគ្នា នៅពាសពេញដងផ្លូវ បន្ទាប់ពីចំនួននៃភ្ញៀវទេសចរដែលធ្លាប់ដាក់ចំណីឲ្យនៅពេលពួកគេមកកម្សាន្ដ មានការធ្លាក់ចុះខ្លាំង ដោយសារប្រទេសថៃ ក៏ដូចជាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងព្រួយបារម្ភពីវីរុសថ្មី Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី

សត្វស្វាដ៏ច្រើនលើសលុបនេះ ភាគច្រើនពួកវារស់នៅក្នុងវត្តមួយក្នុងខេត្ត Lopburi ហើយកាលពីពេលថ្មីៗនេះដែរ ពួកវាក៏បានបង្ហាញខ្លួន ក្នុងសភាពស្រេកឃ្លានចំណីខុសពីធម្មតា។ ក្នុងនោះដែរ អ្នកថតជាច្រើនបានផ្ដិតយករូបភាព និងវីដេអូ ដែលបង្ហាញពីសកម្មភាពពួកស្វាទាំងនោះរត់ដណ្ដើមចំណីគ្នាស៊ី ដល់ថ្នាក់ខាំគ្នាយ៉ាងសាហាវទៀតផង ហើយសូម្បីតែអ្នកស្រុក ដែលតែងតែឃើញពួកវាពីមុនក៏មានអារម្មណ៍ចម្លែកខុសរាល់ដងដែរ។

នារីម្នាក់ ដែលបានឃើញទិដ្ឋភាពនោះនៅខាងក្រៅហាងនាងធ្វើការបាននិយាយថា៖

ពួកវាមើលទៅ ហាក់ដូចជាឆ្កែព្រៃជាងសត្វស្វា។ ខ្ញុំគិតថាពួកវាឃ្លានខ្លាំងណាស់។

ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី

គួរឲ្យដឹងដែរថា សត្វស្វា និងសត្វព្រៃដទៃទៀត គឺជាកត្ដាមួយដែលបានរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរប្រមាណ ៣៥ លាននាក់ ឲ្យមកទស្សនាប្រទេសថៃជារៀងរាល់ឆ្នាំ។ ប៉ុន្ដែ ចាប់តាំងពីវីរុស Covid-19 បានរាលដាលនៅក្នុងប្រទេសថៃ ក៏ដូចជាប្រទេសដទៃទៀតលើពិភពលោកមក គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះខ្លាំងរហូតដល់ ៤៤ ភាគរយ។

សូមជម្រាបថា បច្ចុប្បន្ន ប្រទេសថៃត្រូវបានគេរកឃើញអ្នកឆ្លងវីរុសថ្មីនេះចំនួន ៧០ នាក់ និងស្លាប់ម្នាក់ នេះបើយោងទៅតាមទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមរសៀលនេះ៕

ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី
ទិដ្ឋភាពសត្វស្វាចេញរកចំណី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T