ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា ព្រោះការសិក្សាលើសត្វកណ្តុរ រកឃើញថា សារធាតុមួយក្នុងក្រូចផ្អែម ក្រូចឃ្វិច អាចជួយកាត់បន្ថយជំងឺធាត់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Western University បានរកឃើញថា ម៉ូលេគុលមួយប្រភេទ មានក្នុងពពួកក្រូចផ្អែម និងក្នុងក្រូចឃ្វិច ជាភាសាបច្ចេកទេសហៅថា សារធាតុ Nobiletin សុទ្ធតែមានឥទ្ធិពលកាត់បន្ថយជំងឺធាត់ ដែលជាមូលហេតុធំមួយនាំឲ្យកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ការស្រាវជ្រាវថ្មី បានចុះផ្សាយលើកាសែត Lipid Research បានអះអាងពីស្ថានភាពកណ្តុរដែលគេផ្តល់ចំណីសម្បូរជាតិខ្លាញ់ និងជាតិកាលេស្តូរ៉ូ លាយជាមួយសារធាតុ Nobiletin ដែលជាលទ្ធផល អាចកាត់បន្ថយកម្រិតអាំងស៊ុយលីនដែលស៊ាំនឹងភាពធន់ ខណៈខ្លាញ់ក្នុងឈាម ក៏ទាបជាងកណ្តុរដែលស៊ីតែអាហារសម្បូរជាតិខ្លាញ់ និងកូលេស្តេរ៉ូលដូចគ្នា។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រ នៅតែមិនទាន់អាចបង្ហាញច្បាស់ពីដំណើរការរបស់សារធាតុ Nobiletin នៅឡើយទេ គ្រាន់តែដឹងថា ម៉ូលេគុលនេះ អាចនឹងមានសកម្មភាពដោះស្រាយកម្រិតជាតិខ្លាញ់ក្នុងរាងកាយឲ្យមានតុល្យភាព។ សកម្មភាពកម្រិតជាតិខ្លាញ់របស់រាងកាយ ហៅថា AMP Kinase ជាដំណើរការដុតជាតិខ្លាញ់ បំបែកទៅជាថាមពល និងអាចទប់ស្កាត់ការផលិតជាតិខ្លាញ់ក្នុងរាងកាយទៀតផង។
ទោះជាយ៉ាងណា ក៏មានផលប៉ះពាល់ដូចគ្នា អំឡុងពេលសិក្សាទៅលើឥទ្ធិពលរបស់ជាតិ Nobiletin ទៅលើសត្វកណ្តុរ ដោយវាបានធ្វើការកែប្រែដំណើរការហ្សែន ដើម្បីលុបសកម្មភាព AMP Kinase។
សាស្ត្រាចារ្យ Murray Huff អ្នកដឹកនាំការសិក្សានេះ លើកឡើងថា៖
លោកថា ជំហ៊ានបន្ទាប់ គឺត្រូវសិក្សាទៅលើថាតើសារធាតុ Nobiletin មានឥទ្ធិពលទៅលើមេតាបូលីសរបស់មនុស្ស ដូចគ្នាទៅនឹងសត្វកណ្តុរ ឬយ៉ាងណា។ អ្វីសំខាន់ក្នុងការសិក្សានេះ គឺដោយសារជំងឺធាត់ជាមូលហេតុនាំឲ្យរាងកាយយើងមានរោគសញ្ញាជំងឺមេតាបូលីស បើដំណើរការមេតាបូលីសល្អ សុខភាពយើងក៏ល្អដូចគ្នា ពិសេសកត្តាបន្ថយហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែមបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet