ខ្លាចមិត្ដស្រីមិនស្រលាញ់ បុរសម្នាក់ចេញលួចម៉ូតូបានចំនួន ៨ គ្រឿងដើម្បីផ្គាប់ចិត្ដ តែឥឡូវត្រូវជាប់ខ្នោះ

//s5.kh1.co/6f/6fdddb58d7e7d208c2ba2333b63096c11195d037.jpg
សង្គម

 ១១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីលួចម៉ូតូចំនួន ៨ គ្រឿងយកទៅផ្គាប់ចិត្ដមិត្ដស្រី ដើម្បីឲ្យនាងព្រមស្រលាញ់

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីពេលថ្មីៗនេះ ពីបទលួចម៉ូតូចំនួន គ្រឿងយកទៅផ្គាប់ចិត្ដមិត្ដស្រី ដើម្បីឲ្យនាងចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានបានរាយការណ៍ថា ជនសង្ស័យខាងលើមានឈ្មោះថា ឡាលីត រស់នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា។ ឡាលីត តែងតែចូលរួមកម្មពិធីជប់លៀងនាៗក្នុងទីក្រុង ដើម្បីបង្ហាញខ្លួនឲ្យមិត្តស្រីរបស់គេចាប់អារម្មណ៍ជានិច្ច។ ហើយនៅថ្ងៃទិវានៃសេចក្ដីស្រលាញ់កាលពីខែកុម្ភៈកន្លងទៅ បុរសកម្សត់ស្នេហ៍រូបនេះបានត្រឹមខកចិត្ដ បន្ទាប់ពីមិត្ដស្រីបាននិយាយបែបលេងសើចថា រូបគេគ្មានម៉ូតូផ្ទាល់ខ្លួន។ ពាក្យសម្ដីទាំងអស់នេះ បានធ្វើឲ្យ ឡាលីត អន់ចិត្ដជាខ្លាំង ដូច្នេះលោកបានបបួលមិត្ដភក្ដិជិតស្និទ្ធម្នាក់ឈ្មោះ សាហេដ រៀបចំផែនការចេញលួចម៉ូតូថ្លៃៗ ឲ្យបានច្រើនគ្រឿងតាមដែលអាចធ្វើទៅបាន ដើម្បីផ្គាប់ចិត្ដមិត្ដស្រី។ ហើយផែនការដំបូងៗរបស់ពួកគេ ហាក់ដំណើរការយ៉ាងរលូន ដោយលួចម៉ូតូថ្លៃៗបានជាច្រើនគ្រឿង។

ជនសង្ស័យទាំងពីរ
ជនសង្ស័យទាំងពីរ

ជាអកុសលនៅថ្ងៃទី ខែមីនាថ្មីៗនេះ បន្ទាប់ពីទទួលបានដំណឹងថា មានក្រុមចោរមួយក្រុមដែលមានគ្នាចំនួនពីរនាក់ ធ្វើសកម្មភាពលួចយ៉ាងសកម្មនៅតំបន់ Dwarka រួចមក ប៉ូលិសក៏ចាប់ផ្ដើមរាយអន្ទាក់ចាំស្ទាក់ចាប់ជនទាំងពីរត្រង់ចំណុចទីតាំងសំខាន់ៗតែម្ដង។ ហើយមិនយូរប៉ុន្មាន ឡាលីត រួមនឹងសាហេដ ត្រូវគេប្រទះឃើញជិះម៉ូតូស៊េរីទំនើបដែលគ្មានស្លាកលេខ ដែលជាហេតុធ្វើឲ្យប៉ូលិសឃាត់ម៉ូតូនោះដើម្បីត្រួតពិនិត្យ។ ជាលទ្ធផល ប៉ូលិសបានរកឃើញថាម៉ូតូនោះ ជាម៉ូតូដែលពួកគេបានលួចកាលពីថ្ងៃទី ២១ ខែកុម្ភៈ  នៅតំបន់ Bindapur ក្នុងទីក្រុង Delhi

យ៉ាងណាមិញ ក្រោយពីពេលចាប់ខ្លួនរួចមក ពួកគេទាំងពីរបានសារភាពប្រាប់ប៉ូលិសថា ពិតជាបានលួចម៉ូតូចំនួន គ្រឿងមកពីទីកន្លែងផ្សេងៗគ្នានៅរដ្ឋធានីនៃប្រទេសឥណ្ឌា។ ហើយឡាលីត ក៏បានបន្ថែមទៀតថា រូបគេធ្វើបែបនេះក្នុងគោលបំណងផ្គាប់ចិត្ដមិត្តស្រីឲ្យនាងចាប់អារម្មណ៍ បន្ទាប់ពីនាងបាននិយាយលេងសើចថា រូបគេគ្មានម៉ូតូផ្ទាល់ខ្លួន៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T