បាត់​រដូវ ហេតុ​អី​តេស្ត​ទឹក​នោម​អត់​ឃើញ​មាន​ផ្ទៃពោះ?

//s5.kh1.co/91/91fa85d0f1b069e524c710e8499778362decb437.jpg
នារី

 ១១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការ​បាត់​រដូវ ​គឺ​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​សង្ស័យ​ថា​មាន​ផ្ទៃ​ពោះ។

ការ​បាត់​រដូវ ​គឺ​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​សង្ស័យ​ថា​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​មិន​មែន​គ្រប់​ករណី​នៃ​ការ​បាត់​រដូវ​ទាំង​អស់​សុទ្ធ​តែ​បញ្ជាក់ថា មាន​​ផ្ទៃ​ពោះ​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម ​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា ករណី​ខ្លះ ស្រ្តី​អាច​បាត់​រដូវ​ តែ​ធ្វើ​តេស្ត​ទឹកនោម​មិន​ឃើញ​មាន​ផ្ទៃ​ពោះ វា​អាច​មក​ពី​ការ​ធ្វើតេស្ត​ទឹកនោម​ភ្លាមៗ​ពេក ស្រ្តី​គួរ​តែ​រង់​ចាំ​ ១​-​២ សប្តាហ៍ បន្ទាប់​ពី​បាត់​រដូវ។

ចំពោះ​ករណី​ខ្លះ ស្រ្តី​មួយ​ចំនួន​បាន​បាត់​រដូវ ហើយ​ធ្វើ​តេស្ត​ទឹកនោម​តែ​បែរ​ជា​មិន​ឃើញ​មាន​ផ្ទៃពោះ​ ព្រោះ​វា​អាច​ជា​ការ​ដែល​រដូវ​មក​យឺត ឬ​ផ្អាក​រដូវ​ជា​ដើម។ បញ្ហា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ខ្លះៗ​ដូច​ជា បញ្ហា​សុខ​ភាព​ ការ​ឡើង ឬ​ស្រក​ទម្ងន់ ស្រ្តេស ហាត់​ប្រាណ​ខ្លាំង​ពេក ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​។ល។

គ្លីនិក​ រ៉ាក់ ក៏​បាន​ណែនាំ​ឲ្យ​ស្រ្តី​ដែល​បាត់​រដូវ គួរ​តែ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​សុខភាព ទោះ​បី​សង្ស័យ​ ឬ​មិន​សង្ស័យ​ថា​មាន​ផ្ទៃពោះ​ក្តី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T