ឆ្មាំស្លៀកពាក់ជាស្វាបាប៊ូ ដើម្បីបំភ័យស្វាដទៃ ខណៈប្រទេសកំពុងប្រឈមនឹងការកើនឡើងនៃចំនួនសត្វស្វា (មានវីដេអូ)

//s5.kh1.co/da/dab423846b9ec0cd46801f4d79afa1f0967ecc08.jpg
សង្គម

 ១១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឆ្មាំចំនួនពីរនាក់ដែលនៅស្ថានីយ៍ជំរុំ Mirthi ITBP ក្នុងខេត្ត Uttarakhand ភាគខាងកើតនៃប្រទេសឥណ្ឌា បាននាំគ្នាបំភ័យហ្វូងស្វាមួយក្រុមដោយការស្លៀកពាក់ និងធ្វើកាយវិកាបន្លំជាស្វាបាប៊ូ។

ឥណ្ឌា៖ ឆ្មាំចំនួនពីរនាក់ដែលនៅស្ថានីយ៍ជំរុំ Mirthi ITBP ក្នុងខេត្ត Uttarakhand ភាគខាងកើតនៃប្រទេសឥណ្ឌា បាននាំគ្នាបំភ័យហ្វូងស្វាមួយក្រុមដោយការស្លៀកពាក់ និងធ្វើកាយវិកាបន្លំជាស្វាបាប៊ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសដែលជាឆ្មាំ បានដើរចុះយឺតៗពីទីទួលស្ថានីយ៍ជំរុំ ដែលធ្វើឲ្យហ្វូងស្វា ភ័យខ្លាច រត់ប្រសាច ចែកជើងគ្នាយ៉ាងលឿន ចូលទៅក្នុងព្រៃដែលជាជម្រករបស់ពួកវាវិញ។

ប្រភពសារព័ត៌មានបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាក្នុងប្រទេសឥណ្ឌាបានកើតឡើង ឈានដល់កម្រិតវិបត្តិ ជាមួយនឹងការវាយប្រហារទៅលើមនុស្ស រួមទាំងធ្លាប់មានករណីធ្វើឲ្យទារកស្លាប់ទៀតផង។

ទន្ទឹមនឹងនេះ អ្នកស្រុកម្នាក់បានឲ្យដឹងដែរថា ប្រជាជនទាំងអស់រស់នៅដោយមានការភ័យខ្លាចរាល់ថ្ងៃ។ ហ្វូងស្វាបានចូលមកក្នុងភូមិ ខាំប្រជាជន លួចចំណីអាហារ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិទៀតផង។ ក្នុងចំណោមស្វាទាំងនោះ មានស្វាពូជ Rhesus ដែលមានចរិតប្រឆាំង កោងកាច និងគួរឲ្យខ្លាចបំផុត។

យ៉ាងណាមិញ ក្រុមមន្ត្រីប្រទេសឥណ្ឌា បានព្យាយាម និងខិតខំដោះស្រាយបញ្ហាខាងលើនេះយូរណាស់មកហើយ។ ហើយជុំវិញបញ្ហានេះដែរ គេសន្និដ្ឋានថា ទន្ទឹមនឹងការអភិវឌ្ឍក្នុងប្រទេស ត្រូវបានកាត់បន្ថយព្រៃឈើដែលជាជម្រករបស់សត្វព្រៃ នេះជាហេតុបណ្ដាលឲ្យហ្វូងស្វាអាចចេញមកអុកឡុកបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្មាំកំពុងដេញហ្វូងស្វា
ឆ្មាំកំពុងដេញហ្វូងស្វា
ឆ្មាំកំពុងដេញហ្វូងស្វា
ឆ្មាំកំពុងដេញហ្វូងស្វា
ឆ្មាំកំពុងដេញហ្វូងស្វា
ឆ្មាំកំពុងដេញហ្វូងស្វា
ស្វា
ស្វា
ស្វា
ស្វា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T