មើលមិត្តគេផង! កៀកថ្ងៃពិសេស តូតា ត្រូវ គង់ វង្សយ៉ាទី Surprise ជប់លៀងលាភាពនៅលីវ យ៉ាងរំភើប

//s5.kh1.co/81/81b0f872833ac09730caa2e71e5528b7cd9a3fd3.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ គង់ វង្សយ៉ាទី ព្រមជាមួយនឹងមិត្តភក្តិរបស់ តូតា ផ្សេងទៀត បានចំណាយពេលវេលា និងរៀបចំខ្លួនយ៉ាងស្រស់ស្អាត មកធ្វើកម្មវិធីជប់លៀងលាភាពនៅលីវជូនដល់នាង ដែលកាន់តែជិតដល់ថ្ងៃចូលរោងការហើយនោះ មើលទៅ បរិយាកាសបែបនេះពិតជាសប្បាយរីករាយ និងរំភើបខ្លាំងមែនទែន។

ភ្នំពេញ៖ ពិធីការី ដ៏មានប្រជាប្រិយភាព ប្រចាំបុ៉ស្តិ៍ CTN កញ្ញា ​គង់ វង្សយ៉ាទី បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍ខ្លាំង ដែលនាងបានធ្វើកម្មវិធីជប់លៀងមួយកាលពីយប់មិញ ជូនដល់តារាសម្ដែងស្រីមុខឃ្យូត គួរឲ្យស្រលាញ់ ម៉ាក សែនសូនីតា ( តូតា) ដែលជាមិត្តជិតស្និតបំផុត យ៉ាងសប្បាយរីករាយនាឱកាសនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងយប់មិញនេះ គង់ វង្សយ៉ាទី ព្រមជាមួយនឹងមិត្តភក្តិរបស់ តូតា ផ្សេងទៀត បានចំណាយពេលវេលា នឹងរៀបចំខ្លួនយ៉ាងស្រស់ស្អាត មកធ្វើកម្មវិធីជប់លៀងលាភាពនៅលីវជូនដល់តារារូបនេះ ខណៈជិតដល់ថ្ងៃចូលរោងការហើយនោះ។ ដោយក្នុងនោះមើលទៅ បរិយាកាសបែបនេះពិតជាសប្បាយរីករាយ និងរំភើបខ្លាំងមែនទែន ស្របពេលដែលពិធីការិនីស្រស់ស្អាត បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុកនាងថា៖

  សប្បាយចិត្ត និង​រំភើប​ជំនួសមិត្តភ័ក្ដិ​ដែលជិតដល់ថ្ងៃពិសេស​ ថ្ងៃនេះsurprise កម្មវិធីលាភាពនៅលីវសម្រាប់មិត្តសម្លាញ់ Mak Sensonita ជូនពរពួកម៉ាក់ឲ្យមានតែសុភមង្គល​ មានស្នាមញញឹម​និងសេចក្តីសុខ I love u  

​គង់ វង្សយ៉ាទី

គួរបញ្ជាក់ថា កញ្ញា តូ តា ​នឹងប្រារព្ធធ្វើមង្គលការ នៅថ្ងៃទី ១៦ ខែ មិនា ខាងមុខនេះហើយ ដោយមានការអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន។ ក្នុងនោះដែរ ក៏មានការលើកទឹកចិត្ត និងចូលរួមអបអរសាទរ ពីសាច់ញ្ញាតិ បងប្អូន មិត្តភក្ដិ ពិសេសពីបណ្ដាហ្វេនៗមួយចំនួន ដែលគាំទ្រនាងផ្ទាល់ បានផ្ញើពាក្យជូនពរនាង ឲ្យមានសុភមង្គល ក្នុងជីវិតអាពាហ៍ពិពាហ៍មួយនេះផងដែរ៕

ទស្សនារូភាពខាងក្រោម៖

​គង់ វង្សយ៉ាទី
​គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូតា និងអនាគតស្វាមី
តូតា និងអនាគតស្វាមី
តូតា និងអនាគតស្វាមី
តូតា និងអនាគតស្វាមី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
តូ តា​ គង់ វង្សយ៉ាទី
ម៉ាក សែនសូនីតាគង់ វង្សយ៉ាទី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T