ភ្នំពេញ៖ ពិធីការី ដ៏មានប្រជាប្រិយភាព ប្រចាំបុ៉ស្តិ៍ CTN កញ្ញា គង់ វង្សយ៉ាទី បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍ខ្លាំង ដែលនាងបានធ្វើកម្មវិធីជប់លៀងមួយកាលពីយប់មិញ ជូនដល់តារាសម្ដែងស្រីមុខឃ្យូត គួរឲ្យស្រលាញ់ ម៉ាក សែនសូនីតា ( តូតា) ដែលជាមិត្តជិតស្និតបំផុត យ៉ាងសប្បាយរីករាយនាឱកាសនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅក្នុងយប់មិញនេះ គង់ វង្សយ៉ាទី ព្រមជាមួយនឹងមិត្តភក្តិរបស់ តូតា ផ្សេងទៀត បានចំណាយពេលវេលា នឹងរៀបចំខ្លួនយ៉ាងស្រស់ស្អាត មកធ្វើកម្មវិធីជប់លៀងលាភាពនៅលីវជូនដល់តារារូបនេះ ខណៈជិតដល់ថ្ងៃចូលរោងការហើយនោះ។ ដោយក្នុងនោះមើលទៅ បរិយាកាសបែបនេះពិតជាសប្បាយរីករាយ និងរំភើបខ្លាំងមែនទែន ស្របពេលដែលពិធីការិនីស្រស់ស្អាត បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុកនាងថា៖
សប្បាយចិត្ត និងរំភើបជំនួសមិត្តភ័ក្ដិដែលជិតដល់ថ្ងៃពិសេស ថ្ងៃនេះsurprise កម្មវិធីលាភាពនៅលីវសម្រាប់មិត្តសម្លាញ់ Mak Sensonita ជូនពរពួកម៉ាក់ឲ្យមានតែសុភមង្គល មានស្នាមញញឹមនិងសេចក្តីសុខ I love u
គួរបញ្ជាក់ថា កញ្ញា តូ តា នឹងប្រារព្ធធ្វើមង្គលការ នៅថ្ងៃទី ១៦ ខែ មិនា ខាងមុខនេះហើយ ដោយមានការអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន។ ក្នុងនោះដែរ ក៏មានការលើកទឹកចិត្ត និងចូលរួមអបអរសាទរ ពីសាច់ញ្ញាតិ បងប្អូន មិត្តភក្ដិ ពិសេសពីបណ្ដាហ្វេនៗមួយចំនួន ដែលគាំទ្រនាងផ្ទាល់ បានផ្ញើពាក្យជូនពរនាង ឲ្យមានសុភមង្គល ក្នុងជីវិតអាពាហ៍ពិពាហ៍មួយនេះផងដែរ៕
ទស្សនារូភាពខាងក្រោម៖






