ដល់កហើយ! សូម្បីតែ រដ្ឋមន្ដ្រីសុខភាព នៅអង់គ្លេស ក៏ឆ្លងកូវីដ-១៩ ដែរ

//s5.kh1.co/e2/e291558f2ffd54d68a1e9916811b8c03aedba5e3.jpg
សង្គម

 ១១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី លេចលឺដំណឹង ដ៏ក្ដុកក្ដួលមកថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកសភាអភិរក្ស លោកស្រី MP Nadine Dorries ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមាន អំពីជំងឺប្រភេទថ្មី មានឈ្មោះថា Covid-19។

អង់គ្លេស៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី លេចលឺដំណឹង ដ៏ក្ដុកក្ដួលមកថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកសភាអភិរក្ស លោកស្រី Nadine Dorries  ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមាន អំពីជំងឺប្រភេទថ្មី មានឈ្មោះថា Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកស្រី Dorries​ ជាសមាជិកសភា​ ដំបូងគេ ដែលបានរកឃើញលទ្ធផល តេស្ដវិជ្ជមានអំពី Covid-19 នេះបន្ទាប់ពី បានធ្លាក់ខ្លួនឈឺ ចាប់តំាងពីកាល ថ្ងៃសុក្រ នាសប្ដាហ៍មុន មកម៉្លេះ។

គួរបញ្ជាក់ទៀត ផងដែរថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រូបនេះ បានកំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំង ដោយមុននឹង មានវីរុសនេះ លោកស្រី បានបង្ហាញវត្តមាន និងបានជួប ជាមួយមនុស្សរាប់រយនាក់ឯណោះ ក្នុងសភា កាលពីមួយអាទិត្យមុន ថែមទាំងបាន បង្ហាញខ្លួនជាមួយ លោក នាយករដ្ឋមន្ដ្រី Boris Johnson ទៀតផង។

យ៉ាងណាមិញ មកទលនឹង ពេលនេះដែរ ក្នុងចក្រភពអង់គ្លេសទាំងមូល មានមនុស្ស៦នាក់ហើយ ដែលបានស្លាប់ ព្រោះ Covid-19 ស្របពេលដែលសរុបមាន ៣៨២ ករណីរួចមក៕

Nadine Dorries
Nadine Dorries
Nadine Dorries
Nadine Dorries
Nadine Dorries
Nadine Dorries
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T