ប្លែកមែន! ផ្កាយដែលមានរាង ដូចដំណក់ទឹក ត្រូវបានរកឃើញ ដោយក្រុមតារាវិទូស្ម័គ្រចិត្ដ ដែលមិនមានជំនាញ

//s5.kh1.co/03/03a7efb18154e075e0b23015fed9db5c551ff8c6.jpg
បច្ចេកវិទ្យា

 ១០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្វីដែលពួកគេមិនបានដឹង នោះគឺថា ពួកគេបានក្រឡេកមើលទៅផ្កាយមួយប្រភេទ ដែលមិនស្គាល់អ្វីទាំងអស់។

បរទេស៖ នៅពេលតារាបញ្ចេញសកម្មភាពចម្លែក ពួកក្រុមតារាវិទូតែងតែចាប់អារម្មណ៍។ ដូចករណីផ្កាយ HD74423 ត្រូវបានប្រទះឃើញ ដោយក្រុមតារាវិទូស្ម័គ្រចិត្ដ ហើយសភាពមិនធម្មតារបស់វា ត្រូវបានយកចេញពីទិន្នន័យដំបូង ដែលត្រូវចាប់បានដោយផ្កាយរណប TESS របស់អង្គការណាសា។ អ្វីដែលពួកគេមិនបានដឹង នោះគឺថា ពួកគេបានក្រឡេកមើលទៅផ្កាយមួយប្រភេទ ដែលមិនស្គាល់អ្វីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយដែលគួរឲ្យចាប់អារម្មណ៍មួយនេះ មានចម្ងាយ ១,៥០០ឆ្នាំពន្លឺ ពីផែនដី ហើយវាមានទំហំប្រហែល ១.៧ដង នៃម៉ាសរបស់ព្រះអាទិត្យ។ ពួកគេបានឃើញរំញ័ររបស់វា ដែលឃើញមានតែមួយផ្នែកប៉ុណ្ណោះ ហើយរំញ័រនេះនាំឲ្យឃើញ ពន្លឺភ្លឹបភ្លែតពីចម្ងាយ។ ផ្កាយត្រូវបានគេដឹងថា អាចធ្វើចលនាបាន ហើយសូម្បីព្រះអាទិត្យរបស់យើងក៏បង្ហាញ ពីសកម្មភាពប្រភេទនេះដែរ ដោយសារតែឧស្ម័នក្ដៅកំពុងកន្ដ្រាក់ នៅពីក្រោមផ្ទៃ ដែលបណ្ដាលឲ្យមានលំយោល។

ផ្កាយដែលមានរាងដូចតំណក់ទឹក
ផ្កាយដែលមានរាងដូចតំណក់ទឹក

តារាវិទូស្ម័គ្រចិត្ដកំពុងសិក្សាទិន្នន័យពីផ្កាយរណប TESS ដែលទិន្នន័យទាំងនេះបើកឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ដល់សាធារណជន ដើម្បីស្វែងតារា ខណៈពេលពួកគេអាចស្វែងរកសញ្ញាប្រាប់ពីភព ជុំវិញផ្កាយផ្សេងទៀត។ ភពក្រៅផែនដីជាច្រើន ឬភពដែលត្រូវបានរកឃើញនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ត្រូវបានគេប្រទះឃើញ នៅលើគន្លងកូនផ្កាយពណ៌ក្រហមជាច្រើន។

ចំពោះផ្កាយចម្លែកថ្មីនេះវិញ ពួកគេអាចកំណត់ប្រភព នៃចង្វាក់ចលនារបស់វាបាន ពីព្រោះផ្កាយនេះមានភាពខុសប្លែកគ្នា នៅក្នុងការសង្កេត ដោយផ្អែកទៅលើភាពប្រែប្រួល នៃពន្លឺមុំនៃផ្កាយ និងរបៀបដែលវាបានតម្រង់ទិស នៅក្នុងប្រព័ន្ធគោលពីររបស់វា។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្កាយចម្លែកដូចនេះពិតជាមានមែន ហើយពួកគេរំពឹងថា នឹងរកឃើញផ្កាយជាច្រើនទៀត ដែលលាក់នៅក្នុងទិន្នន័យរបស់ផ្កាយរណប TESS៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T