អុញ! មកសាលាភ្លេចយកកាតាប មានអី ឪពុកម្ដាយជិះសុទ្ធតែឧទ្ធម្ភាគចក្រយកមកឲ្យផ្ទាល់តែម្ដង (មានវីដេអូ)

//s5.kh1.co/5c/5ce2fafdce65fc1e78c167ec8dd87d2f7542c3be.png
សង្គម

 ១០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ និស្សិតម្នាក់ មកពីប្រទេសអាហ្វ្រិក បានភ្លេចយកកាតាបមកសាលារៀន ហើយគេក៏បានទទួលនូវការយកចិត្តទុកដាក់ពីឪពុកម្ដាយខ្លាំងមែនទែន ដល់ថ្នាក់ជិះឧទ្ធម្ភាគចក្រយកកាតាបមកឲ្យ។

អាហ្វ្រិក៖ ជាការពិតណាស់ មិនថាសិស្សស្ថិតក្នុងវ័យណាឡើយ មានថ្ងៃខ្លះអាចនឹងភ្លេចសម្ភារសិក្សា ដោយសារតែប្រញាប់ប្រញាល់ចេញពីផ្ទះទៅសាលារៀនខ្លាំងពេក។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ និស្សិតម្នាក់ មកពីប្រទេសអាហ្វ្រិក បានភ្លេចយកកាតាបមកសាលារៀន ហើយគេក៏បានទទួលនូវការយកចិត្តទុកដាក់ពីឪពុកម្ដាយខ្លាំងមែនទែន ដល់ថ្នាក់ជិះឧទ្ធម្ភាគចក្រយកកាតាបមកឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពថ្ងៃនោះ ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម Twitter ដោយគណនីឈ្មោះ @ItuhMokhele និងសរសេររៀបរាប់ថា៖

បុរសម្នាក់បានភ្លេចកាតាបនៅផ្ទះ ហើយឪពុកម្ដាយរបស់គាត់ បានសម្រេចយកមកឲ្យ ដោយជិះឧទ្ធម្ភាគចក្រ នៅសកលវិទ្យាល័យ NWU (North-West University)

Caption

ទន្ទឹងនឹងនេះដែរ ក៏មានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចោទជាសំនួរ ដោយលើកឡើងថា តើនិស្សិតម្នាក់នោះធ្វើពុតជាភ្លេចកាតាប ដើម្បីចង់ឲ្យមិត្តភក្ដិឃើញហើយច្រណែន ឬយ៉ាងណា?

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ យុវជនដែលជាអ្នកបង្ហោះវីដេអូ បានអះអាងថាជាការពិត ដោយរូបគេឃើញផ្ទាល់នឹងភ្នែកតែម្ដង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T