គម្រោងមូលនិធិរបស់មហាសេដ្ឋី Bill Gates នឹងបញ្ចេញឧបករណ៍ សម្រាប់ធ្វើតេស្ដ រកវីរុសកូរ៉ូណាប្រភេទថ្មី នៅតាមផ្ទះ

//s5.kh1.co/31/313b5e679d98d88b04030b36094d330af8b6e366.jpg
បច្ចេកវិទ្យា

 ០៩-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គម្រោងមួយនេះនឹងបើកដំណើរការ នៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក។

អាមេរិក៖ យោងតាមការរាយការណ៍របស់កាសែត Seattle Times បានឲ្យដឹងថា គម្រោងមួយដែលទទួលបានការឧបត្ថម្ភពីមូលនិធិ Gates Foundation នឹងចាប់ផ្ដើមបញ្ចេញឧបករណ៍ សម្រាប់ធ្វើតេស្ដវីរុសកូរ៉ូណាប្រភេទថ្មី (កូវីដ-១៩) នៅតាមផ្ទះ ក្នុងទីក្រុង Seattle ក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជាជនទាំងនោះគ្រាន់តែ ប្រើប្រាស់ឧបករណ៍ត្បារច្រមុះ បន្ទាប់មកគេនឹងយកវាទៅពិនិត្យ នៅមន្ទីរពិសោធ។ ការសិក្សាអាចផ្ដល់លទ្ធផលមកវិញ ក្នុងរយៈពេល២ថ្ងៃ ហើយមន្ដ្រីសុខាភិបាលនឹងចូលរួមពិនិត្យ បន្ទាប់មកអាចជូនដំណឹង ដល់អ្នកដែលបានផ្ទុកវីរុសនេះ។

ការសិក្សាអាចផ្ដល់លទ្ធផលមកវិញ ក្នុងរយៈពេល២ថ្ងៃ
ការសិក្សាអាចផ្ដល់លទ្ធផលមកវិញ ក្នុងរយៈពេល២ថ្ងៃ

អ្នកដែលបានឆ្លងវីរុស នឹងត្រូវបានលើកទឹកចិត្ដ ឲ្យឆ្លើយសំណួរតាមអ៊ីនធឺណេត ដើម្បីផ្ដល់ព័ត៌មានដល់មន្ដ្រីសុខាភិបាល អំពីចលនារបស់អ្នកជំងឺ ដើម្បីឲ្យមន្ដ្រីទាំងនោះអាចកំណត់អត្ដសញ្ញាណ និងជូនដំណឹងដល់មនុស្សផ្សេងទៀត ដែលមានបំណងចង់ធ្វើតេស្ដ ឬទុកនៅដាច់ដោយឡែក។

មិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ការបើកដំណើរការគម្រោងនេះនៅឡើយទេ ព្រោះមូលនិធិត្រូវការបញ្ចប់ software ជំនួយ និងកម្រងសំណួរសម្រាប់ប្រជាជន ដែលចង់ធ្វើតេស្ដ ស្វែងរកវីរុសថ្មីនេះ។ យោងតាមលោក Scott Dowell ដែលជាអ្នកឆ្លើយតបនឹងវីរុសកូរ៉ូណារបស់មូលនិធិ Bill & Melinda Gates Foundation បានឲ្យដឹងថា មូលនិធិនេះអាចនឹងដំណើរការបាន ៤០០តេស្ដ ក្នុងមួយថ្ងៃ។

លោក Bill Gates និងភរិយា
លោក Bill Gates និងភរិយា

មូលនិធិ Gates Foundation មិនមែនជាអង្គភាពតែមួយគត់ ដែលបានអភិវឌ្ឍឧបករណ៍ សម្រាប់ធ្វើតេស្ដ នៅតាមផ្ទះនោះទេ។ លោក Jonathan Rothenberg ដែលជាសហគ្រិនមួយរូប ក៏បានគូសបញ្ជាក់ នូវវិធីសាស្ដ្រស្រដៀងគ្នានេះ​ ហើយឥឡូវ លោកកំពុងពិភាក្សាជាមួយរោងចក្រផលិត អំពីវិធីនាំវាចូលទីផ្សារផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T