កូរ៉េខាងជើង​បានបាញ់​គ្រាប់ផ្លោងចំនួន៣គ្រាប់​ សំដៅទៅសមុទ្រខាងកើតនៅព្រឹកថ្ងៃច័ន្ទនេះ​

//s5.kh1.co/ef/ef5630ca51844160fce06f5e3944abacf341325e.jpg
បច្ចេកវិទ្យា

 ០៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងជើង​បាញ់​គ្រាប់ផ្លោងចំនួន៣គ្រាប់នៅព្រឹកថ្ងៃច័ន្ទទី ៩ ខែមីនា ឆ្នាំ ២០២០

សេអ៊ូល៖ យោងតាមការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន ៣ គ្រាប់សំដៅទៅសមុទ្រខាងកើតនៅព្រឹកថ្ងៃច័ន្ទនេះ​ ​ខណៈកាលពីសប្តាហ៍មុន ប្រទេស​នេះ​ក៏បានបាញ់គ្រាប់ផ្លោងចំនួន ២ គ្រាប់សំដៅទៅសមុទ្រខាងកើតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាន​សរសេររៀបរាប់​ថា​៖

ក្រុមយោធារបស់យើងបាន​ឃើញ​គ្រាប់ផ្លោងចំនួន ៣ គ្រាប់ ​ដែលត្រូវបានគេបាញ់ចេញនៅព្រឹកនេះ​ពីតំបន់ Sondok នៅក្នុងខេត្ត Hamgyong ​ឆ្ពោះទៅសមុទ្រខាងកើត។ ​ហើយក្នុងនោះ​យើងក៏មិនទាន់ដឹងច្បាស់ថា គ្រាប់ផ្លោងដែលបានបាញ់ចេញនោះជាប្រភេទអ្វីនោះទេ។ ស្របពេលជាមួយគ្នានេះដែរ ​យោធា​កូរ៉េខាងត្បូងក៏បាននឹងកំពុង​តាមដាន​សកម្មភាព​របស់ប្រទេសកូរ៉េខាងជើងបន្ថែម ហើយក៏​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បីទប់ទល់ក្នុងករណីកូរ៉េខាងជើង​បាញ់គ្រាប់ផ្លោង​បន្ថែមទៀត។​

ក្រសួងការពារជាតិកូរ៉េខាងត្បូង
កូរ៉េខាងជើង​បាញ់​គ្រាប់ផ្លោងចំនួន៣គ្រាប់នៅព្រឹកថ្ងៃច័ន្ទទី ៩ ខែមីនា ឆ្នាំ ២០២០
កូរ៉េខាងជើង​បាញ់​គ្រាប់ផ្លោងចំនួន៣គ្រាប់នៅព្រឹកថ្ងៃច័ន្ទទី ៩ ខែមីនា ឆ្នាំ ២០២០

នាយសេនាធិការចម្រុះបាននិយាយថា គ្រាប់​ផ្លោងទាំងនោះ គឺទំនងជាផ្នែកមួយនៃសមយុទ្ធយោធារបស់កូរ៉េខាងជើង ដែលគេបានត្រៀមទុកសម្រាប់សមយុទ្ធនៅរដូវរងារបស់ខ្លួន។

គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយថាតើគ្រាប់ផ្លោងនោះជាប្រភេទអ្វីនោះទេ
គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយថាតើគ្រាប់ផ្លោងនោះជាប្រភេទអ្វីនោះទេ

គួររម្លឹកផងដែរថា កាលពីឆ្នាំមុនប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនិងគ្រាប់ផ្លោងចំនួន ១៣ លើក ​ចំពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែររវៀងប្រទេសនេះជាមួយសហរដ្ឋអាមេរិក បានឈានដល់​ដំណាក់កាលជាប់គាំង៕

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនិងគ្រាប់ផ្លោងជាច្រើនលើកកាលពីឆ្នាំមុន
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនិងគ្រាប់ផ្លោងជាច្រើនលើកកាលពីឆ្នាំមុន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T